ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរនាសប្តាហ៍នេះដំណើរជីវិតនៅតែល្អប្រសើរដូចនាសប្តាហ៍កន្លងមកផងដែរ។ការធ្វើអ្វីមួយតែងសម្រេចជោគជ័យសន្សឹមៗទៅមុខជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ ​

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល ហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកបើចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬ មនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម និង ក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើនផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖ គូស្វាមីភរិយាបើមានរឿងរាវជម្លោះវិវាទ ឬ សូម្បីតែចង់ចែកផ្លូវគ្នាក្តី ហើយចង់ដោះស្រាយបញ្ហាជ្រើសរើសយកថ្ងៃនេះក៏ប្រសើរដែរ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ ស្វាមីភរិយាមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅក្នុងផ្ទះសម្បែងស្រ្តីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។

-កិច្ចការងារ៖ការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយទទួលរងការស្តីបន្ទោសពីចៅហ្វាយនាយថែមទៀត ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំរោងទទួលរងការហត់នឿយតាំងតែពីដើមខែមក ព្រោះតែស្ថិតនៅក្នុងដួងរាសីខែស្រុតចុះ ។លោកអ្នកកើតឆ្នាំរោងបើស្ថិតនៅក្នុងថ្ងៃដួងរាសីថ្ងៃស្រុតចុះក្នុងសប្តាហ៍នេះតែងជួបប្រទះផលលំបាកទាំងការរស់នៅ កិច្ចការងារ និងរួមទាំងប្រាក់កាសផង។

-កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅពុំខាន។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់ដំណើរជីវិតចាប់ផ្តើមល្អប្រសើរតាំងតែពីដើមខែមក ហើយរាល់ឧបសគ្គ​នានាចាប់ផ្តើមធូរស្រាល និងធ្វើអ្វីក៏មានភាពសុខដុមជាងមុនដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះចំពោះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបប៉ុន្មានឡើយ។

ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយ ត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាសនិងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕

 

ឆ្នាំមមែ

 

នៅថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅ លោក អ្នក មិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយ ពីព្រោះងាយកើតបញ្ហារត់ចូល ហើយមានតែបញ្ហាមិនចេះចប់ប៉ុណ្ណោះ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

 

ឆ្នាំវក

 

នៅថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំពិធីអ្វីមួយ ហើយក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងជាមួយក្រុមមនុស្សពាក់ព័ន្ធពីកិច្ចការងារផងដែរ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ស្រ្តីបុរសឱ្យប្រយ័ត្នអារម្មណ៍ និងបញ្ហាត្រចៀកស្រា ឆាប់ជឿពាក្យញុះញង់ពាក្យសម្តីអ្នកដទៃបង្កើតជារឿងរាវជម្លោះវិវាទ ដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សពីព្រោះថាងាយបង្កបញ្ហាមកឱ្យផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖យីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ឡើងមក។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖គូស្វាមីភរិយាកើតមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕

 

ឆ្នាំកុរ       

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖   រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕