ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជួយថែរក្សាសមិទ្ធផល ដែលរដ្ឋបាលស្រុក ក៏ដូចជារាជរដ្ឋាភិបាល សម្រេចបាន កន្លងមក និងសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍមូលដ្ឋាន ។

លោកអភិបាលស្រុកស្ទោង បានអំពាវនាវចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដូច្នេះ នៅពេលលោក និងសហការី ព្រមទាំងរដ្ឋបាលឃុំសំព្រោជ បានចុះពិនិត្យ មើលស្ថានភាពសាងសង់ផ្លូវបេតុង ស្ថិតភូមិមឈាយ និងភូមិល្វា ក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានមានប្រសាសន៍ដោយការអំពាវនាវថាៈ សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផល ដែលរដ្ឋបាល ស្រុកស្ទោង និងរាជរដ្ឋាភិបាល សម្រេចបានកន្លងមក និងសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីភូមិ ឃុំ ស្រុកយើង មានការអភិវឌ្ឍទាំងអស់គ្នា។

លោកបានបន្ថែមថាៈ សមិទ្ធផលដែលសម្រេចបានហើយ ចាំបាច់ត្រូវតែមានការថែរក្សា ការពារទាំងអស់គ្នា ដើម្បីគុណភាព និងសោភ័ណភាព សម្រាប់រដ្ឋបាល ស្រុកស្ទោង ឬអាជ្ញាធរមូលដ្ឋានតែម្នាក់ឯង មិនគ្រប់គ្រាន់ឡើយ សម្រាប់អភិវឌ្ឍ មូលដ្ឋាន។ ពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀត ពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគឺប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។

លោកបានបញ្ជាក់ថាៈ សមិទ្ធផលថ្មីៗដែលកើតមានឡើងសព្វថ្ងៃ ក៏អាស្រ័យដោយ សារប្រទេសជាតិយើង មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាស វៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានជំរុញដល់រដ្ឋបាលឃុំសំព្រោជ ត្រូវបង្កើនការយកចិត្តទុកដាក់កសាងផ្លូវនេះ ឲ្យបានឆាប់រហ័ស និងប្រកបដោយ បច្ចេកទេស និងគុណភាព ហើយធានានូវការប្រើប្រាស់ បានយូរអង្វែង និងមានការចូលរួមថែរក្សា ពីប្រជាពលរដ្ឋនៅសងខាងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋ ទូទៅផងដែរ៕/V-PC

គួរបញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់នៅពេលនេះមានប្រវែងសរុប៩៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាគម្រោងកសិកម្មខ្នាតតូច ទំនាបបឹងទន្លេសាបដែលអស់ថវិកាសរុប ២០០.០០០ដុល្លាអាមេរិក។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារដែលបានប្រគល់ជូនមន្ទីរអង្គភាព ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន និងធានាបានភាពសប្បាយរីករាយ ទាមទារឲ្យមានការចូលរួមពីមន្ទីរអង្គភាព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវសំខាន់ៗ ដែលត្រូវរៀបចំពិធីបុណ្យទន្លេក្នុងក្រុងស្ទឹងសែន ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងភ្លើង តាមស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងផ្ទះបងប្អូនប្រជាពលរដ្ឋ ឱ្យបានស្អាត និងភាពស្រស់បំព្រង ដើម្បីបង្ហាញភាពទាក់ទាញ ដល់អ្នកចូលរួមផងដែរ។
ក្នុងនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំក៏បាន ក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវខិតខំអនុវត្តភារកិច្ចដែលបានប្រគល់ជូនឲ្យបានរួចរាល់ មុនថ្ងៃរៀបចំពិធីរៀបចំពិធីបុណ្យទន្លេប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។