​មុខរបរ​លក់​អំបោស​អាច​ដោះស្រាយ​ជី​វិភាព​បាន​សមរម្យ​

2505
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​មុខរបរ​លក់​អំបោស​សម្រាប់​បោស​ដី​បោស​ផ្ទះ​អាចជួយ​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​។​បុរស​ម្នាក់​មានឈ្មោះ​សឹង្ហ​វិ​ចិត្ត​អាយុ​៤៦​ឆ្នាំមាន​មុខរបរ​លក់​អំបោស​រស់នៅ​ភូមិ​ត្រពាំង​សាប​ឃុំ​ត្រពាំង​សាប​ស្រុក​បាទី​ខេត្តតាកែវ​គាត់​បាន​ប្រកប​របរ​លក់​អំបោសរ​យៈ​ពេល​១១​ឆ្នាំ​មកហើយ​។​

​បុរស​ឈ្មោះ​សឹង្ហ​វិ​ចិត្តបាន​បន្តថា​កាលពីមុន​គាត់​ប្រក​បរបរ​ឡើងត្នោត​ចាក់​ស្ករ​។​ក៏ប៉ុន្តែ​មិនអាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​គាត់​បានឡើយ​ដោយសារតែ​តម្រូវ​ឲ្យ​គាត់​រកប្រាក់​ចំណូល​មួយថ្ងៃ​ចាប់​១៥.០០០​រៀល​ឡើងទៅ​ទើប​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​គាត់​បាន​។​ព្រោះថា​សមាជិក​ក្នុង​គ្រួសារ​គាត់​មាន​គ្នា​រហូតដល់​៧​នាក់​ហើយ​កូន​រៀន​ចំនួន​៤​នាក់​នៅក្នុង​បន្ទប់​ម្នាក់​។​

​ក្នុង​មួយថ្ងៃ​គាត់​ត្រូវ​ចំណាយ​ឲ្យ​កូន​ទៅ​រៀន​ក្នុង​ម្នាក់​២.០០០​រៀល​តាម​ថ្នាក់​បឋម​ចំពោះ​កូន​រៀន​ចាប់​ថ្នាក់​អនុវិទ្យាល័យ​ក្នុង​ម្នាក់​ចាប់​៣.០០០​រៀល​ក្នុង​មួយថ្ងៃ​ទាំង​ជីវភាព​ក្នុង​គ្រួសារ​ផង​ចំណាយ​១៧.០០០​រៀល​ទៅ​២០.០០០​រៀល​។​ទើប​គាត់​សម្រេចចិត្ត​ប្តូរ​មុខរបរ​ពី​ឡើងត្នោត​មក​លក់​អំបោស​វិញ​។​អ្នកលក់​អំបោស​បានឱ្យ​ដឹង​ទៀតថា​របរ​លក់​អំបោស​ថ្វី​ទ្បិ​ត​តែ​បើក​រឺ​ម៉ក់​ឆ្ងាយ​ពី​ក្រុមគ្រួសារ​មែន​តែ​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ​។​

​លោក​បន្តថា​អំបោស​ទទួល​ពី​កន្លែង​បោះ​ដុំ​ក្នុង​មួយ​រឺ​ម៉ក់​មាន​ចំនួន​ចាប់ពី​៥៥០​អំបោស​មានតម្លៃ​ចាប់ពី​៥​លាន​រៀល​ទៅ​៦​លាន​រៀល​។​គាត់​ដឹក​យកទៅលក់​តាម​បណ្តា​ខេត្ត​នានា​រយៈពេល​ពី​កន្លះ​ខែ​ទៅ​មួយខែ​ទើប​លក់​អស់​។​ពេល​គាត់​លក់​អស់​ទើប​យក​ថ្លៃដើម​មក​ឲ្យ​កន្លែង​បោះ​ដុំ​វិញ​សល់​ប៉ុន្មាន​ជា​ប្រាក់ចំណេញ​។​

​គាត់​ថា​អំបោស​មួយ​ទទួល​ពី​កន្លែង​បោះ​ដុំ​១​មានតម្លៃ​ចាប់​៣.៥០០​រៀល​ទៅ​៤.០០០​រៀល​ហើយ​គាត់​យកទៅលក់​វិញ​មួយ​ចាប់​៥.០០០​រៀល​ទៅ​៥.៥០០​រៀល​។​អំបោស​ដែល​លក់ដាច់​ជាងគេ​ធ្វើ​អំពី​ក្បាប់​ដូង​ជក់​ត្នោត​ដើម​កន្ទ្រាំ​ង​បាយ​សរ​។​ដោយសារ​ការប្រើប្រាស់រ​បស់​វា​បាន​រយៈពេល​យូរ​ចាប់ពី​៣​ខែ​ទៅ​៦​ខែ​។​

​គាត់​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទិញ​អំបោស​ទាំងអស់គ្នា​ព្រោះ​អំបោស​គាត់​ដឹក​យកមក​លក់​ជា​ស្នាដៃ​ខ្មែរ​យើង​។​ណាមួយ​គុណភាព​ប្រើប្រាស់​របស់​វា​បានយូរ​ជាង​អំបោស​នាំចូល​ពី​ប្រទេសជិតខាង​ផង​៕S/

​រឺ​ម៉ក់​ដឹក​អំបោស់​និង​អ្នកលក់​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​

 


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម