ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រញ្ជួយដីកំលាំង៧,១រិច្ឆទ័រកើតមាននៅក្នុងសមុទ្រក្បែរកោះម៉ាលូគូរបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃពុធជាហេតុនាំអោយមានការព្រមានអំពីរលកស៊ូណាមី។
ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ីបានព្រមានអំពីការរញ្ជួយតូចៗតាមក្រោយ តែមិនបានចេញការព្រមានអំពីរលកស៊ូណាមីទេ។
រញ្ជួយដីនេះបានកើតឡើងនៅជំរៅ៦៤គីឡូក្រោមបាតសមុទ្រ នៅឯនាយឆ្នេរទីក្រុង ម៉ាណាដូ(Manado)នៅក្នុងខេត្តស៊ូឡាវ៉េស៊ីខាងជើង។
សូមបញ្ជាក់ថា រញ្ជួយកំលាំង៦រិច្ឆទ័របានវាយប្រហារស៊ូឡាវ៉េស៊ីកាលពីពេលមុននេះក្នុងថ្ងៃដដែល និងរញ្ជួយកំលាំង៦,២រិច្ឆទ័របានវាយប្រហារឯនាយឆ្នេរកោះស៊ូម៉ាត្រាកាលពីថ្ងៃចន្ទតែមិនមានសេចក្តីរាយការណ៍ពីការស្លាប់ឬរបួសមនុស្សនិងការខូចខាតទ្រព្យសម្បត្តិទេ៕
រញ្ជួយដីកម្លាំង៧រិច្ឆទ័រវាប្រហារក្នុងសមុទ្រក្បែរក្រុងម៉ាណាដូកាលពីថ្ងៃចន្ទ