ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:កាប្រកួតតេក្វាន់WT(World Taekwondo) ជើងឯកជាតិឆ្នាំ២០២២បានចាប់ផ្ដើមហើយដោយឝ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា។ព្រឹត្តិការណ៍នេះមានកីឡាករ កីឡាការិនីចំនួន១៥ក្លិបមកពីបីរាជធានី ខេត្តចូលរួមក្រោមការរៀបចំរបស់សហព័ន្ធនិងប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា។

អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូលោក គង់ សក្ខិដា បានឲ្យដឹងថារាជធានី ខេត្តដែលចូលរួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាមនិងខេត្តបាត់ដំបងដែលមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន៨៣នាក់។

វិញ្ញាសាចំនួន១៥ត្រូវបានដាក់ឲ្យប្រកួតក្នុងនោះមានវិញ្ញាសាប្រយុទ្ធ១០វិញ្ញាសា (អាយុ១៧ឆ្នាំឡើង)និងវិញ្ញាសាមេគុនមាន៥វិញ្ញាសា(អាយុ១៧ឆ្នាំឡើង)។
វិញ្ញាសាប្រយុទ្ធទាំង១០នោះមានសម្រាប់បុរសទម្ងន់ក្រោម៥៤គីឡូក្រាម ទម្ងន់ក្រោម៥៨គីឡូក្រាម ទម្ងន់ក្រោម៶៦៣គីឡូក្រាមទម្ងន់ក្រោម៦៨គីឡូក្រាមនិងទម្ងន៦៨គីឡូក្រាមឡើង។សម្រាប់នារីវិញមានប្រភេទទម្ងន់ក្រោម៤៦គីឡូក្រាមទម្ងន់ក្រោម៤៩គីឡូក្រាមទម្ងន់ក្រោម៥៣គីឡូក្រាម ទម្ងន់ក្រោម៥៧គីឡូក្រាមនិងទម្ងន់៥៧គីឡូក្រាមឡើង។

ចំពោះវិញ្ញាសាមេឝុនចំនួន៥វិញនោះមានវិញ្ញាសាឯកត្តជនបុរស នារីវិញ្ញាសាមេគុនបុរស នារី វិញ្ញាសាFree styleបុរស នារី៕សរន