ដោយៈតារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញហេ តុផលនៃការសាងសង់មន្ទីរពេទ្យជាតិតេជោ សន្ដិភាពគឺផ្តើមចេញពីបទពិសោធន៍នៃការ ឈឺចាប់របស់យើងកាលពីឆ្នាំ ២០២០- ២០២១ នៅពេលកូវីដ១៩រាតត្បាត ហើយ វាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ ទងទៅនឹងបញ្ហាសុខមាលភាពរបស់ប្រជា ជនផងដែរ។

សម្តេចតេជោ ហ៊ុន សែនថ្លែងបែបនេះក្នុងការអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថា ហេតុអីដែលយើងសាងសង់មន្ទីរ ពេទ្យដ៏ធំនេះ បទពិសោធន៍នៃការឈឺ ចាប់របស់យើងកាលពីឆ្នាំ ២០២០, ២០២១ បានផ្ដល់បទពិសោធន៍ឱ្យយើ ងត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការដែលយើងត្រូវធ្វើដែលចៀសវាងមិន បាន ។ ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងទៅនឹងបញ្ហាសុខ មាលភាពរបស់ប្រជាជនផងដែរ ។

សម្តេចបន្តថាឆ្នាំ ២០២០ ,២០២១ យើងមានការលំបាកណាស់យើងមិនមានមន្ទីរពេទ្យសម្រាប់ដាក់អ្នកដែលឆ្លងជំងឺកូវីដ១៩ សម្រាប់ព្យាបាលយើ ងបានខ្ចីទីតាំងរបស់វិស័យឯកជនដើម្បីដាក់អ្នកជំងឺដូចជាកោះពេជ្រសណ្ឋាគារនិងអគារសែនសុខហើយយើងបានប្រឹងធ្វើទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យអ្នកដែលឆ្លងកូវីដដេកផ្ទាល់នឹងដីយើងបានប្រឹងប្រែងទិញយកមន្ទីរពេទ្យដែលឥឡូវនេះហើយថាមន្ទីរពេទ្យល្លួងម៉ែបន្ទាប់ពីជំងឺកូវីដ១៩ ហើយនោះនឹងប្រើមន្ទីរពេទ្យនេះសម្រាប់ឯកទេសជំងឺមហារីក ។

សម្តេចបន្តថាកាលលំបាកទាំងនោះគឺផ្ដល់មេរៀនឲ្យយើងដែលសម្រាប់ការ គ្រប់គ្រងសភាពការណ៍ប្រសិនជាមាន ការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ យើងមានមន្ទីរពេទ្យហើយសម្រាប់គោលដៅវែងទៅមុខទៀតបញ្ហាសុខមាលភាពរបស់ប្រជាជនគឺជាគោលដើរចម្បងមួយក្នុងចំណោមគោលដៅអាទិភាពដែលយើងត្រូវដោះស្រាយបញ្ហានេះសម្រាប់ការពិនិត្យនិងព្យាបាលប្រជា ជនរបស់យើង។

សម្តេចបានបន្តថាការកសាងមន្ទីរពេទ្យនៅទីនេះមានសមត្ថភាពទទួលរហូត ដល់ជិត ១ ម៉ឺនគ្រែ ដែលអាចចាត់ទុក ថាជាមន្ទីរពេទ្យទាំងអស់នៅក្នុងព្រះរា ជាណាចក្រកម្ពុជាហើយបើប្រៀបធៀបនឹងមន្ទីរពេទ្យខ្មែរសូវៀតគឺវាធំជាង ១០ ដងនៃមន្ទីរពេទ្យខ្មែរសូវៀត។

សម្ដេចតេជោ បានថ្លែងថាលោកមានមោទនភាពណាស់ដោយសារតែប្រជា ពលរដ្ឋដែលកើតជំងឺកូវីដមិនបានដេកផ្ទាល់នឹងដី ហើយអ្នកដែលស្លាប់ក៏មិនខ្វះក្តារមឈូសសម្រាប់ដាក់ ៕