ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»នាព្រឹកថ្ងៃទី១៩ខែមករានេះបានសម្រេចឱ្យជ្រើសរើសក្របខ័ណ្ឌមន្រ្តីពេទ្យចំនួន ២០០នាក់បន្ថែមលើចំនួន គ្រូពេទ្យ ចំនួន១៥០នាក់ដែលត្រូវចាត់តាំងមកទីនេះនិង ត្រូ វ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០ នា ក់សម្រាប់ មន្ទីរពេទ្យ នេះ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាមន្ទីរពេទ្យដែលធំដាក់ អ្នកជំងឺជិតមួយម៉ឺន នាក់មិនមែនជារឿងធម្មតាទេដូចនេះ វា ត្រូវមានតម្រូវការច្រើនដូចនេះសូមក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យក្រសួងសុខាភិបាលរើសក្របខ័ណ្ឌគ្រូ ពេទ្យ ២០០ នាក់និង បុគ្គលិកជាប់កិច្ច សន្យា ៣០០ នាក់សម្រាប់មន្ទីរពេទ្យ នេះ ។ ដូចនេះត្រូវរៀបចំប្រលងជ្រើស រើសឱ្យបានត្រឹមត្រូវ ។

ជាមួយគ្នានេះសម្តេចបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីសុខាភិបាល ជ្រើសរើស អនុប្រ ធានមន្ទីរពេទ្យចំនួនប្រាំ នាក់មកកាន់ទីនេះ ។

សម្តេចតេជោបានឱ្យដឹងថាកាលពីឆ្នាំ មិនសម្រេចបាន អនុញ្ញាតឱ្យ រើសមន្ត្រី ពេទ្យចំនួន ៣០០០ នាក់ ។ សម្ដេច បានបញ្ជាក់ថាបន្តិចពេទ្យនេះអាចប្រើ ប្រាស់បានរយៈពេល ៧០ ឆ្នាំក៏ប៉ុន្តែវាអាស្រ័យលើការថែទាំផងដែរ៕សរន / N