ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជា មេធាវីគណបក្សប្រជាជនសិក្សាពីសេចក្តីថ្លែងការណ៍របស់គណបក្សមួយដែលចេញពីម្សិលមិញ។

សម្តេចបន្តថាសេចក្តីថ្លែងការណ៍នោះគឺបានចោទគណបក្សប្រជាជនថាបានគំរាម កំហែងគាបសង្កត់ខ្លួន ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងឱកាស អញ្ជើញ ពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ « មន្ទីរពេទ្យជាតិតេជោ សន្ដិភាព»នាព្រឹកថ្ងៃទី១៩ខែមករា២០ ២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា
“ធ្វើការពិនិត្យនិងសិក្សាផ្លូវច្បាប់ទៅលើសេចក្តីសេចក្តីថ្លែងការណ៍របស់គណ បក្សមួយ(គណបក្សភ្លើងទៀន)កាលពីថ្ងៃ ពុធម្សិលមិញដែលចោទថាគណ បក្សប្រជាជនកម្ពុជាបាន គំរាមកំហែងគាបសង្កត់លើពួកគេជាដើម។”

សម្តេចតេជោបានចោទសួរចំៗថាតើគណបក្សប្រជាជនកម្ពុជាបានគំរាមកំ ហែងនិងគាបសង្កត់ពួកគេនៅត្រង់កន្លែងណា និងនៅពេលណា?។ សម្តេចតេជោហ៊ុន សែន បានបញ្ជាឱ្យ លោកមេធាវី គី តិច សិក្សាឱ្យ បានច្បាស់ហើយរៀបចំប្តឹង ផ្តល់ទៅតុលាការតែម្តង៕សរន / N