អតីត​នាយករដ្ឋមន្ត្រី​ថៃ អាយុ​៨៦​ឆ្នាំ រៀបការ​លើក​ទី​៤

3410
ចែករម្លែក

​រូប​របស់​ឧ​ត្ត​ម​សេនីយ៍ ឆា​វ៉ា​លី​ត យុង​ឆៃ​យុទ្ធ នៅ​ជាមួយ​ភរិយា​ថ្មី​របស់លោក​ត្រូវបាន​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​កាលបី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​។​

​អតីត​មេដឹកនាំ​ថៃ​អាយុ​៨៦​ឆ្នាំ​រូបនេះ បាន​រៀប​ការលើក​ទី​៤ ជាមួយ​ស្ត្រី​អាយុ​៥៣​ឆ្នាំ​ម្នាក់ ដោយសារ​ព័ត៌មាន​ថៃ​បាន​ស្រង់​សម្តី​លោក​ដែល​បាន​និយាយថា លោក​បាន​​លែងប្រពន្ធ​មុន​តាំងពី​១០​ឆ្នាំ​មកម្ល៉េះ​។​

​លោក​បាន​ទទួលស្គាល់ថា​មាន​ស្រី​ថ្មី​ម្នាក់​នៅក្នុង​ជីវិត​របស់លោក បន្ទាប់ពី​រូប​អាពាហ៍ពិពាហ៍​របស់លោក​បាន​លេច​ធា្ល​យ​ក្នុង​បណ្តាញ​សង្គម​។​

​សារព័ត៌មាន​អះអាង​ភរិយា​ថ្មី​របស់លោក​ឈ្មោះ អូ​រ៉ា​ថៃ សូ​រ៉ា​កាន ។​

​ឆា​វ៉ា​លី​ត បានអោយដឹងថា​លោក​បាន​លែងប្រពន្ធ​មុន​តាំងពី​ប្រមាណ​មួយ​ទសវត្សរ៍​មុន​និង​ភរិយា​ថ្មី​របស់លោក​ជា​អ្នក​ខេត្ត​នគរ សាវ៉ា​ន​និង​លោក​និង​ភរិយា​នាំគ្នា​មករ​ស់​​នៅផ្ទះ​ថ្មី​ក្នុង​ក្រុង​បាងកក​។​បើតាម​លោក​ឆា​វ៉ា​លី​ត​ភរិយា​ថ្មី​នេះ​មាន​ភាពជិតស្និទ្ធ​និង​ពូកែ​មើលថែ​លោក​ពេល​លោក​មាន​ជម្ងឺ​។​លោក​គោរព​នាង​និង​តែង​នាំ​នាង​ទៅ​​ចូលរួម​ពិធី​នានា​ក្នុងសង្គម​៕ដោយ៖វាសនា

កូនក្រមុំ​អាយុ​៥៣​ឆ្នាំ តែ​ត្រូវ​ក​ម្លោះ​អាយុ​៨៦​ឆ្នាំ​អួតថា​ពូក​កែ​មើលថែ​លោក​

ទីតាំងផ្សាយពាណិជ្ជកម្ម