ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱអកាសញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរ ពេទ្យជាតិ «តេជោសន្ដិភាព»និងសំណេះសំណាលជាកម្មករសាងសង់មន្ទីរពេទ្យនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យលោក ហូរ វ៉ាន់ វិលចូលស្រុកវិញដោយសម្ដេចលើកលែងទោសឲ្យថែមទៀតហើយសម្ដេចគ្រាន់តែប្រាប់ថាកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។សម្ដេ ចតេបានអះអាងថាសេចក្ដីត្រូវការរបស់សម្ដេចគឺកម្ចាត់តែអ្នកដឹកនាំជ្រុលនិយមតែម្នាក់ប៉ុណ្ណោះក្រៅពីនោះផ្ដាច់ខ្លួនមកសម្ដេចលើកលែងទោសឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «អាវ៉ាន់ អញផ្ដាំទៅអើយមកស្រុកមក ហែងទៅតាមគេធ្វើអី មកអញលើកលែងទោសឲ្យ ឲ្យតែឯងចង់ មក ។ ព្រោះសេចក្ដីត្រូវ ការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាចអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេក្រៅពីនោះផ្ដាច់ខ្លួនចេញមកលើកលែងទោសឲ្យនិយាយគ្នាឲ្យច្បាស់អញ្ចឹង វាឈ្លើសហួសហេតុពេកតែ ម្តងមិនដឹងវាយ៉ាងម៉េចវា ,ហើយមានអាខ្លះទៅរៀននៅភ្នំមេម៉ាយ ហែងប្រយ័ត្នស្មានគេមិនដឹង អាអ្នកមេភ្នំមេម៉ាយនឹងមិនប្រាកដថាជារបស់អ្នកឯងទេនិយាយឲ្យច្បាប់តែ ម្តងទៅ អាខ្មៅអើយអាខ្មៅល្មមបានហើយ អាណាផឹកស្រាក្រហមនិងដឹកស្ដ្រីមេម៉ាយចេញ ពីវត្តម៉ោង១២យប់… ។ ហើយអាមួយនោះដឹងតែលេងល្បែង …យើងមានសិទ្ធិស្រាវជ្រាវ មើល មិនមែនយកគេធ្វើចំណាប់ខ្មាំងទេ ប៉ុន្តែឪពុកជ្សេង ម្តាយ ជ្សេង ក្រុមគ្រួសារជ្សេង តែវាទៅសឹង ។ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់អាអ្នកក្រៅវាបានចូលមកតាមហ្វេសបុកជេរ ជេរឯងលេងតាមហ្វេសបុក មានអាមួយនោះឈ្មោះស្អីនោះ តែវាមិនដែលដាក់ឈ្មោះវាចំទេ តែសុំហែងប្រយ័ត្នបើហែងនៅក្នុងប្រទេស ហែងរត់មិនរួចទេ អារឿងលួចចូលមកជេរក្នុងហ្វេសបុក »។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅនគរបាលផ្នែកបច្ចេកវិទ្យាត្រូវមើលរឿងនេះឲ្យលឿនបន្តិចអាចូលមកជេរនៅក្នុងហ្វេសបុកនេះវានៅក្នុងប្រទេស ឬក្រៅប្រទេសបើវានៅក្រៅប្រទេសតើក្រុមគ្រួសារវានៅក្នុងប្រទេសជានរណាដើម្បីទៅណែនាំឲ្យក្រុមគ្រួសារឪពុកម្តាយវាឲ្យចេះទៅណែនាំវាផង ។ ហែងកុំនឹងស្មានថាគេមិនដឹងបង្ហោះហ្វេសបុក លេខទូរស័ព្ទហែងប៉ុន្មាន បង្កើតពីពេលណា ស្អីពេលណា ស្មានគេក្តាប់មិនបាន… តិចទៅភ្លើតែភ្លើជាប់ខ្នោះ ព្រោះហែងបញ្ចេញមតិតែមកជេរគេ នេះខ្ញុំគ្រាន់តែបា្រប់ទេយកតែ បុណ្យមិនចង់ឃើញអ្នកឯងជាប់ខ្នោះទេ ។

សូមរំលឹកថាសាលាឧទ្ធរណ៍កម្ពុជាបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោ ក គង់ សុភានិងលោក សេង ម៉េងប៉ុនរ៉ុង ទៅជាសមាជិកក្រុមប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យប្រាក់ម្នាក់ៗ៤លានរៀល។

ទន្ទឹមនឹងនេះក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គមដដែលនេះសាលាឧទ្ធរណ៍ក៏បានតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេ ញកាត់ទោសសកម្មជន ១០រូបផ្សេងទៀតឲ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ ដោយ ឡែកសម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ ៕