ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរសពីរនាក់បានហូរឈាមរហូតដល់ស្លាប់ក្នុងព្រឹត្តិការណ៍ជល់មាន់ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីត្រូវបានកាប់ដោយផ្លែដែកស្រួចដែលចងភ្ជាប់នឹងជើងមាន់។នេះបើយោងតាមកាសែតដេល្លីម៉េលសរសេរកាលពីថ្ងៃពុធទី១៨មករា។
ជនរងគ្រោះម្នាក់ឈ្មោះ ហ្គានដេ ស៊ូរីយ៉ាប្រាក់សា រ៉ៅ (Gande Suryapraksha Rao) កំពុងចងផ្លែកាំបិតទៅជើងមាន់ជល់ដ៏មានតម្លៃរបស់គាត់នៅមុនពេលការប្រកួតជល់មាន់នៅទីក្រុងកាគីណាដា (Kakinada) រដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) នៅពេលមាន់ ដែលផ្អើលដោយសារហ្វូងមនុស្សច្រើនកកកុញ បានហោះឡើងលើហើយកាប់ចំជើងរបស់គាត់។
កាសែត New Indian Express រាយការណ៍ថា បុរសអាយុ ៤៣ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែត្រូវបានប្រកាសស្លាប់នៅពេលមកដល់មន្ទីរពេទ្យ។
នៅក្នុងឧបទ្ទវហេតុទីពីរ អ្នកឈរមើលអាយុ ២០ ឆ្នាំម្នាក់នៅក្នុងព្រឹត្តិការណ៍មួយនៅស្រុកហ្គោដាវ៉ារីខាងកើត (East Godavari) ត្រូវបានមាន់ជល់ចំ នៅពេលរូបគេឈរនៅជិតសង្វៀនជល់មាន់។ កាំបិតដែលជាប់នឹងជើងមាន់បានកាប់ចំដៃរូបគេហូរឈាមឥតឈប់។ បុរសនេះបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ៕
ការជល់មាន់គឺជាពិធីប្រណៃណីមួយនៅរដ្ឋអាន់ដ្រាប្រាដេស