ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ«តេជោសន្ដិភាព »និងសំណេះសំណាលជាមួយក្រុមការងារសាងសង់សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងទៀតថាប្រទេសកម្ពុជាជាប្រទេសឯករាជ្យមិនចំណុះឱ្យប្រទេសណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ជនបរទេសទាំងឡាយកុំលូកដៃឲ្យសោះ ។ បើមុននឹងលូកដៃ ទៅលើពាក្យសម្តីហ៊ុនសែននិ យាយថាតើអាពួក ហ្នឹងនិយាយពីអី។ អ្នកឯងចេះការពារសេចក្តីថ្លៃថ្នូរខ្លួនឯងទេ ? សូម្បីតែម្សិលមិញអាល្លឺម៉ង់ដែលគេចាត់ទុកថាជាប្រទេសគោរពប្រជាធិបតេយ្យក៏គេចេះចាប់សកម្មជនបរិ ស្ថានដែរ។ ម៉េចបានគេធ្វើបាន? ខ្មែរម៉េចធ្វើមិនបាន? […]នរណាទៅបន្ទោសអាល្លឺម៉ង់? បន្ទោសបានតែអាអ្នកក្រហ្នឹង ។ តែកម្ពុជាមានឯករាជ្យពិតប្រាកដអត់មានទៅចំណុះ នរណាទេ»។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែនធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀនដែលចេញបានសេចក្តីថ្លែងការណ៍ចោទប្រកាន់ថាគណបក្សកាន់អំណាចបានគំរាមកំហែងលើគណ បក្សប្រឆាំង ចំពោះការចាប់ខ្លួនលោក ថាច់ សេដ្ឋា​ អនុប្រធានគណបក្សភ្លើងទៀនដែលពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ។ សម្តេចបញ្ជាក់ថាការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងតុលាការសុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើតឡើងជាហូរហែរកន្លងមកចំពោះអ្នកដែលបានចេញសែកស្អុយ (សែកអត់មាន លុយ ពាក់ព័ន្ធ​បទល្មើស «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»៕