ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយ កងកម្លាំងការពារសន្ដិសុខ សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កងកម្លាំងការពារ ដែលភាគច្រើន មកពីបញ្ជាការដ្ឋានអង្គរក្សនោះ គឺផ្ដោតខ្លាំងលើ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ នគរបាលទទួលខុសត្រូវ លើសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ការរៀបចំចំណតសម្រាប់ប្រតិភូ ទទួលខុសត្រូវលើក្បួនដឹកនាំ ក្បួនរថយន្ដកីឡា ក្រៅពីនេះ​ ក៏មានការប្រើប្រាស់អ្នកស្ម័គ្រចិត្ត ដែលភាគច្រើន មកពីសហភាពសហព័ន្ធយុវជនកម្ពុជា៕ V / N