ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជនជាតិអេស្ប៉ាញដើមកំណើតអាម៉េរិកអាយុ ១១៥ ឆ្នាំម្នាក់ ដែលបានរួចផុតពីកូវីដកាលពីពីរឆ្នាំមុន បានក្លាយជាមនុស្សចាស់បំផុតនៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់ដូនជីជនជាតិបារាំងឈ្មោះ លូស៊ីល រ៉ានដុន (Lucile Randon) នៅអាយុ ១១៨ ឆ្នាំ។
លោកយាយ ម៉ារៀ ប្រែនយ៉ាស (Maria Branyas) បានក្លាយជាមនុស្សចាស់បំផុតដែលជាសះស្បើយពីមេរោគឃាតករក្នុងខែឧសភាឆ្នាំ ២០២០។ហើយឥឡូវនេះកូនស្រីរបស់អ្នកកាសែតជនជាតិអេស្ប៉ាញ ដែលកើតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប៉ុន្តែបានផ្លាស់ទៅរស់នៅជាមួយគ្រួសារនៅតំបន់កាតាលូនៀ (Catalonia) កាលពីលោកយាយនៅក្មេងនោះ បានទទួលងារថ្មីនេះបន្ទាប់ពីការស្លាប់របស់ដូនជីរ៉ានដុននៅឯមណ្ឌលថែទាំមនុស្សចាស់មួយក្នុងទីក្រុងកំពង់ផែ ទូឡុន (Toulon) ភាគខាងត្បូងប្រទេសបារាំង៕
លោកយាយប្រែនយ៉ាស អាយុ១១៥ ឆ្នាំបានស្នងតំណែងមនុស្សរស់ ដែលមានអាយុវែងបំផុតលើពិភពលោក ក្រោយលោកយាយរ៉ានដុនស្លាប់នៅអាយុ១១៨ឆ្នាំកាលពីថ្ងៃអង្គារ