កងទ័ព​ឥណ្ឌា​សម្លាប់​ឧទ្ទាម​២​នាក់​នៅ​តំបន់​កា​ស្មៀ​រ ស្របពេល​មានការ​តវ៉ា​

3103
ចែករម្លែក

ប៉ូលិសបាននិយាយថា ក្រុមអ្នកតវ៉ាប្រឆាំងឥណ្ឌានិង ការប៉ះទង្គិចដែលផ្ទុះឡើងនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌានោះ បាននាំឱ្យមានអ្នករបួសមនុស្សយ៉ាងតិចណាស់ចំនួន២០នាក់នៅថ្ងៃអង្គារទី១០ខែកក្កដា ស្របពេលដែល កងទ័ពរដ្ឋាភិបាលបានសម្លាប់ឧទ្ទាមយ៉ាងតិចណាស់ចំនួន២នាក់នៅក្នុងអំឡុងមានការវាយ
ប្រយុទ្ធគ្នានៅក្នុងភូមិមួយ។

ប៉ូលិសបាននិយាយថាអ្នកភូមិរាប់រយនាក់ដែលស្រែកសរសើរក្រុមជនសកម្មប្រយុទ្ធនិងទាមទារឱ្យបញ្ចប់ការគ្រប់គ្រងរបស់ឥណ្ឌានៅតំបន់ដែលមានជម្លោះនោះបានគប់ដុំថ្មទៅលើកងទ័ពឥណ្ឌាដើម្បីជួយពួកឧទ្ទាម ដែលត្រូវព័ទ្ធចាប់នៅក្នុងផ្ទះជនស៊ីវិលមួយនៅតំបន់Shopian។ ប៉ូលិសបាននិយាយថាប៉ូលិសនិងទាហានធ្វើការឡោមព័ទ្ធនៅតំបន់នោះ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា ពួកជនសកម្មប្រយុទ្ធកំពុងលាក់ខ្លួននៅទីនោះ។

នៅពេលដែលពួកឧទ្ទាមនិងទាហាន បានប្រយុទ្ធគ្នានោះ កងកម្លាំងរដ្ឋាភិបាលបានបាញ់ច្រើនគ្រាប់និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាដែលបានព្យាយាមចូលទៅកាន់តំបន់ដែលមានការប្រយុទ្ធគ្នានោះ។យ៉ាងហោចណាស់ជនស៊ីវិល២០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានោះ។

ក្រុមមន្ត្រីបាននិយាយថា ឧទ្ទាម២នាក់ត្រូវ​បានសម្លាប់ ហើយមន្ត្រីយោធាម្នាក់និង ទាហានម្នាក់បានរងរបួសក្នុងការប្រយុទ្ធគ្នានេះ៕ដោយ៖សុខា/SN

ក្រុមអ្នកតវ៉ាប្រឆាំងឥណ្ឌានិង ការប៉ះទង្គិចដែលផ្ទុះឡើងនៅតំបន់កាស្មៀរបាននាំរបួស២០នាក់ ហើយ ឧទ្ទាម២នាក់ត្រូវ​បានសម្លាប់នៅថ្ងៃអង្គារទី១០ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម