ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក សហការជាមួយ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នារី និងយុវជនសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ បាន ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ចាស់ជរា សរុបចំនួន ១០គ្រួសារ ។

លោកស្រី អាន ផល្លា បានលើកឡើងថា ថ្នាក់ដឹកនាំខណ្ឌនិងរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតហើយបានចាត់តាំងតំណាងចុះសួរសុខទុក្ខនិងនាំយកអំណោយមកចែកជូនបងប្អូនដល់ដៃតែម្ដង។

មន្រ្តីសាលាខណ្ឌឱ្យដឹងថា៖អំណោយដែលលោកស្រីអាន ផល្លាចែកខាងលើនេះក្នុង១គ្រួសារៗ ទទួលបានអង្ករ ២០ គីឡូក្រាម មី ១កេស ថវិកាសរុបចំនួន២០ម៉ឺនរៀល។