ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣រដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌ៧មករា។

កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពសំដៅពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ៧មករា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ ។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធ៕/R