សិស្សសាលា​បឋមសិក្សា​ជិត​៣០០​នាក់​ទទួល​ការណែនាំ​មិនត្រូវ​ហូប​នំចំណី​គ្មាន​ប្រភព​ច្បាស់លាស់​

1416
ចែករម្លែក

​ដោយ : ​គ្រញូង​/ ​បាត់ដំបង : ក្មេងៗ​សិស្សសាលា​បឋមសិក្សា​ចំនួន​២៩៨​នាក់​ទទួល​ការពន្យល់​ណែនាំ​ពី​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្មុំ​អំពី​ការហូប​នំចំណី​គ្មាន​ប្រភព​ច្បាស់លាស់​និង​គ្មាន​អនាម័យ​ត្រឹមត្រូវ​នាំ​ឲ្យ​ខូចសុខភាព​និង​មាន​ជំងឺរាគ​រាស​។​

​លោក​អនុសេនីយ៍ឯក ពុទ្ធ ថា​ន់ នាយប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្មុំ​ស្រុក​ថ្មគោល​កាលពី​រសៀល​នៅ​ថ្ងៃទី​០៩ ​ខែ​កក្ត​ដា​ឆ្នាំ​២០១៨ ​បាន​ចុះទៅ​សាលាបឋមសិក្សា​គោក​ឃ្មុំ​ស្រុក​ថ្មគោល ​ដើម្បី​ពន្យល់​ណែនាំ​ក្មួយៗ​ជា​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ផ្តើមចេញពី​ខ្លួនឯង​ម្នាក់​ទៅ ពិសេស​ការទទួលយក​នំចំណី ឬ​ស្ករ​គ្រាប់​ដែល​មនុស្ស​មិន​ធ្លាប់​ស្គាល់​ប្រគល់​មក​ឲ្យ​ហូប​។​

​លោកថា ក្នុងករណី​ចាំបាច់​ពេល​ត្រូវការ​អាហារសម្រន់ ​ក្មួយៗ​សិ​​ស្សានុសិស្ស​ត្រូវ​ទិញ​តែ​នំចំណី​ណា​ដែលមាន​ដាក់លក់​នៅក្នុង​បរិវេណ​សាលារៀន ព្រោះ​ចំណី​ដែល​លក់​នៅក្នុង​សាលារៀន​ត្រូវបាន​ពិនិត្យ​និង​បានធ្វើ​កិច្ចសន្យា​រវាង​អ្នកលក់​ជាមួយ​នាយក​សាលា ​ហាម​លក់​ចំណី​ណា​ដែល​ខ្វះ​អនាម័យ​ឬ​ម្ជូរ ​ដែលនាំឲ្យ​ក្មេង​ឈឺពោះ​រាគរូស​និង​ក្អួតចង្អោរ​ជាដើម​។​

​លោក​អនុសេនីយ៍ឯក ពុទ្ធ ថា​ន់​បាន​បន្ថែមថា ផ្តើមចេញពី​យើង​ផ្ទាល់ខ្លួន​ម្នាក់ៗ​ទៅ​ត្រូវ​ចេះ​ពិនិត្យ​ពិចារណា​លើ​ទំនិញ​ឬ​ចំណីអាហារ​ណា​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​មិនមាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​ឬ​ខ្វះ​អនាម័យ​ត្រូវ​ជៀសវាង​ពុំនោះ​ទេវា​និង​បង្កឲ្យ​យើង​ឈឺពោះ រាគរូស ក្រៅពីនេះ​ចំណុច​មួយទៀត​រឹតតែ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ដែរនោះ​នូវ​ប្រភេទ​គ្រឿងញៀន​តូច ធំ នានា​ដែល​វា​មាន​ស្ថាន​ដូចជា​ស្ក​គ្រាប់ ទាមទារ​អោយ​យើង​រួបរួមគ្នា​ទប់ស្កាត់​អោយ​ខាន​តែ​បាន មិនត្រូវ​បណ្តែតបណ្តោយ​ខ្លួន​ភ្លើតភ្លើន​ទៅក្នុង​អំពើ​ប្រាសចាក​និង​ច្បាប់​រដ្ឋ​ឡើយ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម