ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរ ភារកិច្ច និងប្រកាសចូល កាន់មុខតំណែង អភិបាលរងស្រុកកណ្តៀងចំនួនបួនរូប៕ពិធីបានប្រព្រឹត្តិធ្វើនៅថ្ងៃទី១៩ ខែមករា សាលាស្រុកកណ្ដៀង ។

មន្រ្តីទាំងបួនរូប មានៈ ១-លោក ប៊ុង តាំងឡាយ ,ទី២-លោក អ៊ន សុផល្លា ,ទី៣-លោក គិន កឹមតូ និងទី៤-លោក ថៃ ប៊ុនថេត ។

ក្នុងឱកាសនោះលោក ខូយ រីដា បានណែនាំដល់អភិបាលរងស្រុកថ្មី ទាំង៤រូប ត្រូវមានភាព ស្មោះត្រង់ ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរព តាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើ ឱ្យលោកទាំង ៤ ខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ ជាមួយនឹងសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំង ទាំងបី​៕V/srn