​ព្រះសង្ឃ​យក​អំណោយ​ទៅ​ចែកជូន​អ្នកជំងឺ​ចំនួន​៥​នាក់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​

1531
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ព្រះ​តេជគុណ​សរ​បញ្ញា​ឬ​ទ្ធិ​គង់នៅ​វត្ត​កា​សេម​រតនា​រាម ហៅ​វត្ត​ធម្មយុត្តិ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ​សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​។​

លោក​ប៉ិន​ស័​រ​ប្រធាន​ក្រុមយុវជន​មនុស្សធម៌​និង​ការងារ​សង្គម​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​អ្នកជំងឺ​ទីទាល់ក្រ​ចំនួន​៥​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។​

​អំណោយ​ទាំងនោះ​ត្រូវបាន​ផ្តល់ជូន​ដល់​លោកយាយ​អិន តាន អាយុ​៨៥​ឆ្នាំ មាន​អង្ករ​ចំនួន​២០០​គីឡូក្រាម មី​៦​កេស ត្រីខ​៧​យួរ ភេ​ស​ជ្ជះ​៥​កេស ទឹកត្រី​៣​យួរ សាប៊ូម្សៅ​៥​គីឡូក្រាម សាប៊ូដុំ​ចំនួន​១២​ដុំ​នំ​ធុង​៣​ធុង ប្រាក់​ចំនួន​៤០១២​ដូ​ល្លា​និង​៤​លាន​រៀល​។​លោក​អុំ​សំ​ឈុន​ហាក់​អាយុ​៤៨​ឆ្នាំ​ទទួលបាន​មី​២​កេស​ភេសជ្ជៈ​២​កេស និង ថវិកា​ចំនួន​១​លាន​រៀល ។​

​លោកតា​គឹម​ប៊ិ​ត​អាយុ​៧០​ឆ្នាំ​ទទួលបាន​ថវិកា​ចំនួន​១៤​ម៉ឺនរ​រៀល​។​លោកពូ​ស៊ុម​ករា​អាយុ​២៤​ឆ្នាំ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។​បងស្រី​គឹម​ស៊ីនួន​អាយុ​៤០​ឆ្នាំ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។​

នៅក្នុង​ឱកាស​នោះ​អ្នកជំងឺ​ក្រីក្រ​ទាំង​៥​នាក់​បាន​ថ្លែង​អំណរ​ព្រះ​គុណ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​តេ​ជ្ជ​គុណ​សរប​ញ្ញ​ឬ​ទ្ធិ​លោក​ប៉ិន​ស័​រ​និង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ដែលមាន​ក្តី​អាណិត​មេត្តា ផ្តល់​ជា​ថវិកា​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ពួកគាត់​៕S/

​ព្រះសង្ឃ​យក​អំណោយ​ទៅ​ចែកជូន​អ្នកជំងឺ​ចំនួន​៥​នាក់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម