ដោយ៖ដេប៉ូ/ភ្នំពេញ:ជាទូទៅក្នុងថ្ងៃបុណ្យចូលឆ្នាំឈានចូលមកដល់ជនជាតិចិន ឬសូម្បីតែបងប្អូនកម្ពុជាសែស្រឡាយចិនតែងត្រៀមរៀបចំចំណីអាហារ គ្រឿងភេសជ្ជៈ ផ្លែឈើ ជាដើមសម្រាប់ទុកសែនបុណ្យចូលឆ្នាំថ្មីដើម្បីឱ្យមានជោគសំណាង និងសិរីសួស្តីដល់ក្រុមគ្រួសាររបស់គេ។

សម្រាប់ថ្ងៃសែនបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៣។ចំណែកថ្ងៃបុណ្យចូលឆ្នាំមាន៣ថ្ងៃទៀតពោលគឺ នៅថ្ងៃទី ២២, ២៣និង២៤ខែមករា ឆ្នាំ ២០២៣។

ចំណីអាហារដ៏សំខាន់ សម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំនេះមានដូចជា សាច់សត្វ សម្លរ ផ្លែឈើ បង្អែម ក្នុងមួយមុខ៣ប្រភេទ ឬ៥ប្រភេទ។ក្រៅពីនេះក៏មានគ្រឿងស្រវឹង តែ បាយ និងក្រដាសមាស ក្រដាសប្រាក់ ជាដើម។

*ពេលព្រឹកសែនម្ចាស់ទឹកម្ចាស់ដី ,ជំនាងផ្ទះឬចិនហៅថាទីជុយអៀ
អំឡុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំចិនគេតែងសែនម្ចាស់ទឹកម្ចាស់ដី ទេវតាចង្រ្កាន និងទេវតាមុខផ្ទះជាដើម។សម្រាប់អាហារដែលភាសាចិនហៅថាសាសែ ហើយសំខាន់មិនអាចខ្វះបានមានដូចជា សាច់ជ្រូក ទា មាន់ ពងទា ដែលលាបពណ៌ក្រហម នំពងទា ជាដើម។ចំពោះផ្លែឈើមានដូចជា ក្រូចពណ៌ក្រហម ទំពាំងបាយជូ ផ្លែប៉ោមនិងព្រមទាំងក្រដាសមាស ក្រដាសប្រាក់។

*សែនជីដូនជីតា
កំឡុងពេលចាប់ពីម៉ោងប្រមាណ៩ ព្រឹកដល់ម៉ោងមិនលើសថ្ងៃត្រង់ជាអំឡុងពេលសែនជីដូនជីតា។សម្រាប់គ្រឿងសំណែនមានដូចជា ឈុតសាសែ អាហារ នំចំណីចំណុក គ្រឿងភេសជ្ជៈ។ភាគច្រើនចំណីអាហារទាំងនេះមួយចំនួនគេច្រើនសែនអាហារតាមឪពុកម្តាយ ឬជីដូនជីតាចូលចិត្តបរិភោគកាលពីនៅរស់។

*សែនកំឡុងពេលរសៀលសម្រាប់ខ្មោចដែលគ្មានញាតិផៅសន្តាន

សម្រាប់ចំណីអាហារ ផ្លែឈើ គ្រឿងភេសជ្ជៈក៏មិនខុសប្លែកពីការសែនជីដូនជីតាប៉ុន្មានដែរ គ្រាន់តែយើងអាចដាក់បានតាមការចូលចិត្តប៉ុណ្ណោះ។

*សំណែនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
អត្ថន័យផ្លែឈើសម្រាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនថ្មីមានដូចជា៖
-ចេកមានអត្ថន័យដល់ជោគលាភនិងសុំឱ្យមានកូនចៅពេញផ្ទះសម្បែង
-ផ្លែប៉ោម   បញ្ជាក់អត្ថន័យដល់សេចក្តីសុខនិងសន្តិភាព
-ផ្លែសារីមានអត្ថន័យដល់ជោគលាភ
-ក្រូចព៌ណមាសបញ្ចាក់អត្ថន័យដល់សេចក្តីសុខចម្រុងចម្រើននិងសិរីមង្គល
-ទំពាំងបាយជូបញ្ចា់ក់អត្ថន័យការពូនផ្តុំនិងចំរុងចម្រើន
-ម្នាស់បញ្ជាក់ដល់មានជោគលាភមករក
*អត្ថន័យរបស់អាហារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
-មាន់បញ្ជាក់ដល់អត្ថន័យ ស្រស់សោភា យសសក្តិ ឧស្សាហឃ្មីឃ្មាត និង កិច្ចការងារលូតលាស់ឈានទៅមុខ(មាន់ទាំងមូល)
-ទា បញ្ជាក់ដល់អត្ថន័យ របស់បរិសុទ្ធ ភាពស្អាតបាត និងសមត្ថភាពគ្រប់បែបយ៉ាង
-ត្រី បញ្ជាក់អត្ថន័យបរិបូរដោយចំណីអាហារ និងសម្បូរទៅលើទ្រព្យធន
-សាច់ជ្រូកបញ្ជាក់អត្ថន័យទៅដល់ភាពសម្បូរសប្បាយ មានស៊ីមានចុក
-មឹក បញ្ជាក់អត្ថន័យសម្បូរស៊ីចុក(ដូចត្រីដែរ)
-មីសរសៃវែង បញ្ជាក់ដល់អត្ថន័យអាយុវែង
-គ្រាប់ឈូក បញ្ជាក់អត្ថន័យដល់ការមានបុត្រប្រុសស្រីច្រើន
-នំតែលាវ បញ្ជាក់អត្ថន័យដល់ដុំមាសប្រាក់
-សារ៉ាយសមុទ្រ នឹងជួយដល់ភាពមានស្តុកស្តម្ភ
-ទំពាំងនឹងជួយឱ្យមានមាសប្រាក់ស្តុកស្តម្ភហូរចូល៕
រៀបរៀងនិងប្រែសម្រួលពីឯកសារបរទេស