ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ លោក គូ យ៉ានហុង (Guo Yanhong) មន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិ (NHC) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករាថា ចិនបានឆ្លងផុតដំណាក់កាលកំពូលនៃអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងអ្នកជំងឺគ្រុនក្តៅ ក៏ដូចជាអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
លោកគូបាននិយាយថា ចំនួនអ្នកជំងឺប្រចាំថ្ងៃដែលទៅគ្លីនិកគ្រុនក្តៅបានឡើងដល់កំពូលនៅថ្ងៃទី ២៣ ខែធ្នូ ហើយបានធ្លាក់ចុះចាប់តាំងពីពេលនោះមក ដោយបន្ថែមថា គិតត្រឹមថ្ងៃទី ១៧ ខែមករា ចំនួននេះបានធ្លាក់ចុះ ៩៤ ភាគរយ ទាបជាងនៅថ្ងៃទី ៧ ខែធ្នូ នៅពេលដែល NHCបានចេញវិធានការបង្កើនប្រសិទ្ធភាពចំនួន ១០ សម្រាប់ការគ្រប់គ្រងកូវីដ១៩។
យោងតាមលោកគូ ចំនួនអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់នៅថ្ងៃទី ១៧ ខែមករាក៏បានធ្លាក់ចុះ ៤៤ ភាគរយពីកម្រិតកំពូលនៅថ្ងៃទី ២ ខែមករាផងដែរ។
ចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឡើងដល់កំពូលនៅថ្ងៃទី ៥ ខែមករា ហើយបន្ទាប់មកបានធ្លាក់ចុះ ៤៤,៣ ភាគរយគិតត្រឹមថ្ងៃទី ១៧ ខែមករា៕
ក្រុមយន្តការទប់ស្កាត់និងត្រួតពិនិត្យរួមនៃក្រុមប្រឹក្សារដ្ឋធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣