កូវីដ-១៩៖ ថ្ងៃនេះអ្នកឆ្លងថ្មី ១ នាក់, ជាសះស្បើយ ៣ នាក់
ដោយ: ទេព មង្គល / ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៩ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៦៧៣ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦០៥ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន៖