ដោយ: ភ្នំខៀវ / បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវប្របមាត់ស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង។ការសម្រេចនេះបន្ទាប់ពីមានការ បាក់ស្រុតថ្នល់កៅស៊ូប្របមាត់ស្ទឹងសង្កែែលមានប្រវែងប្រមាណ ១០០ម៉ែត្រ។
ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឱ្យដឹងថា កំណាត់ផ្លូវប្របមាត់សង្កែនេះបានបាក់ស្រុតនៅវេលាម៉ោងជាង ១០យប់ថ្ងៃទី ១៩ ខែមករា។ ប៉ុន្តែរថយន្តតូចៗអាចឆ្លងកាត់បាន លុះព្រឹកឡើងថ្ងៃទី ២០ ខែមករានេះស្ថានភាពបាក់ស្រុតមានសភាពកាន់ធ្ងន់ធ្ងទើបរអាជ្ញាធរ និងសមត្ថកិច្ចបានបិទដោយហាមមិនឱ្យមានការធ្វើចរាចរយានយន្តឆ្លងកាត់ទាំងស្រុងតែម្តង។
កំណាត់ផ្លូវបាក់ស្រុតយ៉ាងខ្លាំងនេះមានប្រវែងបណ្តោយប្រមាណ ១០០ម៉ែត្រស្ថិតនៅប៉ែកខាងកើតទល់មុខភោជនីយដ្ឋានអាស៊ានបៀរ ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ។
ជាការកត់សម្គាល់ការបាក់ស្រុតផ្លូវប្របមាត់ស្ទឹងនេះបានកើតឡើងស្របពេលដែលមន្រ្តីជំនាញបើកការដ្ឋានជីកចាក់គ្រឹះសាងសង់ច្រាំងស្ទឹងឱ្យរឹងមាំ និងកែលំអសោភ័ណភាពមាត់ស្ទឹងក្នុងក្រុងផងដែរ៕សរន/R