ដោយ:សុវណ្ណកុម្ភ/ភ្នំពេញ៖ថ្ងៃទី២៥មករាឆ្នាំ២០២៣ខាងមុខ​នេះ​គឺនៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងចូលមកដល់។

ស៊ីហ្គេមបង្កើតឡើងនៅឆ្នាំ១៩៥៩ដែលកម្ពុជាឝឺជាស្ថាបនិកមួយដែលចូលរួមបង្កើតព្រឹត្តិការណ៍នេះតែដោយសារសង្គ្រាមបានធ្វើឱ្យកម្ពុជាបាត់បង់ឱកាសដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាតំបន់នេះ។ អស់រយ:ពេល៦៤ឆ្នាំហើយបន្ទាប់ពីព្រឹត្តិការណ៍បង្កើតឡើងនេះជាលើកទី៱ហើយហេតុនេះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះឱ្យបានអស្ចារ្យ។

បាវចនាសម្រាប់ស៊ីហ្គេមលើកទី៣២គឺ”កីឡារស់ក្នុងសន្ដិភាព”។កីឡាជាង៤០ប្រភេទត្រូវបានដាក់ឱ្យប្រកួតការប្រកួតធ្វើនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តសៀមរាប និង ខេត្តកំពង់ធំ។

រាប់ថយក្រោយ១០០ថ្ងៃជាមួយយុទ្ធនាការបញ្ជ្រាបប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត ,កាត់បន្ថយគ្រោះថ្នាក់ចរាចរ ុំទប់ស្កាត់ការប្រើ​ប្រាស់គ្រឿងញៀននិង កម្ពុជាបដិសណ្ឋារកិច្ចល្អឱ្យបានកាន់​តែខ្លាំងបន្ថែមទៀត៕សរន/R