ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិការទូតពីកម្ពុជាចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០មករាឆ្នាំ២០២៣។

លោក ស្រ៊ី ថាម៉ារុង រដ្ឋមន្ត្រីប្រតិភូអមនា យករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថានៅក្នុងជំនួបនេះឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានបង្ហាញការអបអរសាទរចំពោះសម្តេច តេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់នៃកិច្ចប្រជុំកំពូលកំពូលអាស៊ានកន្លងទៅនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេង ៗទៀត។

លោកបានបញ្ជាក់ថាភាពជោគជ័យនេះបាន ជំរុញដល់ការលើកទឹកចិត្តដល់ប្រទេសឥ ណ្ឌូនេស៊ីបន្តវេនជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ។ ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរនិងជូនពរឲ្យកម្ពុជាបានជោគជ័យការរៀបចំប្រកួតស៊ីហ្គេម២០២៣ នាពេលខាងមុខនេះទទួលបានជោគជ័យបន្តទៀត។

លោកក៏បានអបអរសាទរនិងកោតសរសើរព្រមទាំងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុ ជាជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានសម្រេចដាក់ឈ្មោះផ្លូវពីរដោយ យកឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ីគឺឯកឧត្តមស៊ូកាណូនិងឯកឧត្តម អាលី អាតាស ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងទំនា ក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថាឯកឧត្តមស៊ូកាណូនិងឯកឧត្តមអាលីអាកាសគឺជាមេដឹកនាំឥណ្ឌូនេស៊ីពីររូបដែលបានធ្វើទំនាក់ទំនងល្អជាមួយប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាហើយបានលើកកម្ពស់នៅទំនាក់ទំនងរវាងប្រទេសទាំងពីរហើយឈ្មោះទាំងពីរនេះអាចជាការភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលធ្វើឲ្យទំនាក់ទំនងទ្វេភា គីកាន់តែរឹងមាំ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានអរគុណផង ដែរចំពោះការចូលរួមឧបត្ថម្ភនានាដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបានជួយប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅនិងបំពេញការងារនៅប្រទេ សកម្ពុជាបានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ ។

លោកបានជម្រាបសម្តេចថារយៈពេលបួនឆ្នាំដែលបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជាលោកបានមើលឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជាជាពិសេសលើសុខសន្ដិភាពស្ថិរភាពនិងការរីកចម្រើនយ៉ាងលឿន។

លោកបានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចងើបពី វិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលមានរីក ចម្រើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទោះបីជាមានបញ្ហាជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ។ លោកសង្ឃឹមថាក្រោយពីការ បើកព្រំដែនឡើងវិញការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខធ្វើ ឲ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមក សម្រួលដល់ការធ្វើដឹកជញ្ជូនទេសចរណ៍ពាណិជ្ជកម្មរួមទាំងវិស័យផ្សេងៗទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណផង ដែរចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេសកម្ពុជា ។ សម្តេចបានមានប្រសាសន៍ថាជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះមិនអាចកាត់ផ្តាច់ពីការជួយគាំទ្រពីប្រ ទេសភាគីឥណ្ឌូនេស៊ីនិងបណ្ដាប្រទេសជាមិត្តជាពិសេសឥណ្ឌូនេស៊ីបានគាំទ្រឲ្យប្រទេ សទីម័រឡេស្តេចូលជាសមាជិកអាស៊ានដែ លអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។

សម្តេចតេជោហ៊ុន សែន ក៏បានរំឭកផងដែរ ថាសម្ដេចផ្ទាល់បានគាំទ្រឲ្យទីម័រឡេស្តេបា នចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ មកម្ល៉េះដែលការខិតខំទាំងនេះបានសម្រេចដោយជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអា ស៊ាននៅភ្នំពេញ។

សម្តេចក៏បានអរគុណដល់លោកឯកអគ្គរដ្ឋទូតនិងសហការីដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេ សយើងទាំងពីរជាពិសេសឥណ្ឌូនេស៊ីបាន ជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។

សម្តេចបានបន្តថាឥណ្ឌូនេស៊ីបានចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងព្រះមហាក្ស ត្រព្រះបរមរតនកោដ្ឋហើយបន្តបន្ទាប់មកគឺទំនាក់ទំនងនេះបានពូនជ្រុំជាពិសេសឥណ្ឌូ នេស៊ីក៏បានចូលរួមចំណែកស្វែងរកសន្តិភា ពជូនកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទីក្រុង ប៉ារីសដែលនាំឲ្យកម្ពុជាមានសន្តិភាព៕