ដោយៈសុផល/ភ្នំពេញ៖ពិព័រណ៍អាហារូបករណ៍និងជម្រើសសិក្សានៅចក្រភពអង់គ្លេសនិងប្រទេសអៀរឡង់ជាពិព័រណ៍ការសិក្សាដ៏ធំមួយនៅកម្ពុជា ដែលបង្ហាញពីជម្រើសសិក្សានៅចក្រភពអង់គ្លេសនិងប្រទេសអៀរឡង់រៀបចំឡើងដោយស្ថាប័នឈានមុខគេលើការផ្តល់ប្រឹក្សា និងបញ្ចូនសិស្សទៅសិក្សានៅបរទេស។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ នៅឯសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ។
ឯកអគ្គរាជទូត Dominic Williams និងលោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជាបានចូលរួមបើកពិព័រណ៍អាហារូបករណ៍ និងជម្រើស សិក្សានៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់នេះ។
សិស្ស និស្សិត និងអាណាព្យាបាលប្រមាណជាង ៤០០ នាក់បានជួបទទួលព័ត៌មានផ្ទាល់ពីអ្នកតំណាងមកពីស្ថាប័នអប់រំចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ តាមរយៈពិព័រណ៍ដោយផ្ទាល់ និងអនឡាញអំពីជម្រើសសិក្សាក្នុងថ្នាក់វិទ្យាល័យ ថ្នាក់កម្រិតជំនាញ និងសាកលវិទ្យាល័យព្រមទាំងព័ត៌មានអាហារូបករណ៍ និងតម្រូវការសុំទិដ្ឋាការជាដើម។ ការចូលរួមពិព័រណ៍ និងសេវាកម្មចុះឈ្មោះរបស់ស្ថាប័ន IDP គឺផ្តល់ជូនដោយឥតគិតថ្លៃ។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចាក់ថា“ពិព័រណ៍នេះដែលបង្កើតឡើងដោយស្ថាប័នអប់រំ រួមជាមួយនឹងការគាំទ្រពីដៃគូសហ ការនានា ព្រមទាំងសិស្សានុសិស្សនិងអាណាព្យាបាលគឺបានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដែលរីកចម្រើនសម្រាប់សិស្ស និស្សិត ជាច្រើននាក់ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។”
ពិព័រណ៍នេះមានការចូលរួមពីស្ថាប័នអប់រំមកពីចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ចាប់ពីកម្រិតវិទ្យាល័យ ថា្នក់ជំនាញនិងសាកលវិទ្យាល័យក្នុងនោះក៏មានការ ចូលរួមពីមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ACE និងតេស្ត IELTS របស់IDPដែលជាតេស្តសមត្ថភាពភាសាអង់គ្លេសទទួលស្គាល់ជាសាកល។ក្នុងនោះក៏មានការចូលរួមពីអ្នកផ្តល់អាហារូបករណ៍ជាច្រើន ដូចជា Chevening ជាដើម បានទទួលស្វាគមន៍នូវរាល់សំនួរថាតើរដ្ឋាភិបាលអង់គ្លេសគាំទ្រ និងឧបត្ថមដល់សិស្ស និស្សិតកម្ពុជាទៅរៀននៅចក្រភពអង់គ្លេសតាមវិធីណាខ្លះ។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា៖ “ការអប់រំថ្នាក់ខ្ពស់គឺជាអាទិភាព និងមានសារៈសំខាន់ខ្ពស់នៅក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។ និស្សិតកម្ពុជាប្រមាណ ២០០នាក់រួចមកហើយដែលទទួលបានអាហារូបករណ៍ Chevening ក្នុងការបន្តថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យដែលឈានមុខគេក្នុងចក្រភពអង់គ្លេស។”
លោកឯកអគ្គរាជទូត Williams ក៏បានបន្ថែមទៀតថា “ក្រៅពីកម្រិតអប់រំលំដាប់ពិភពលោក សិស្ស និស្សិតដែលរៀននៅចក្រភពអង់គ្លេសក៏ទទួលបានចក្ខុវិស័យថ្មី និងឈានមុខគេ ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងពិភពលោក។”
ស្ថាប័ន IDP Education ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីតាំងពីឆ្នាំ ១៩៦៩ ជាស្ថាប័នឈានមុខលើពិភពលោករួមមានបុគ្គលិកប្រមាណ ៥០០០ នាក់ក្នុងការផ្តល់ប្រឹក្សា និងបញ្ចូនសិស្ស និស្សិតទៅសិក្សានៅបរទេស។ បច្ចុប្បន្ន IDP Education ដំណើរការជាង ១៥៧ ការិយាល័យក្នុង៦០ប្រទេសជុំវិញពិភពលោក រួមមាន ចក្រភពអង់គ្លេស អៀរឡង់ អូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា និងសហរដ្ឋអាមេរិក។ ២០២២ ក៏ជាឆ្នាំប្រារព្ធខួបអបអរសាទរទី ៣០ របស់ស្ថាប័ន IDP ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាផងដែរ។
សិស្សនិស្សិតនិងអាណាព្យាបាលបានជួបប្រឹក្សាអំពីជម្រើសសិក្សានិងឱកាសអាហារូបករណ៍ជាមួយអ្នកតំណាងមកពីស្ថាប័នអប់រំចក្រភពអង់គ្លេសនិងប្រទេសអៀរឡង់។
សេវាកម្មចុះឈ្មោះ និងការបញ្ជូនសិស្សទៅសិក្សានៅបរទេសរបស់ស្ថាប័នអប់រំ IDP គឺផ្តល់ជូនដោយឥតគិតថ្លៃ រួមជាមួយនឹងកម្មវិធី IDP FastLane សិស្ស និស្សិតនឹងកាន់តែមានភាពងាយស្រួល និងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះក្នុងការស្វែងរកមុខវិជ្ជាសិក្សា និងទទួលបានឱកាសខ្ពស់ក្នុងការចូលរៀននៅស្ថាប័នអប់រំក្រៅប្រទេសដែលខ្លួនប្រាថ្នា។
សិស្ស និងអាណាព្យាបាលអាចធ្វើការណាត់ជួបប្រឹក្សា ជាមួយអ្នកឯកទេសយើងបានដោយឥតគិតថ្លៃនៅ ការិយាល័យរបស់ស្ថាប័ន ដែលស្ថិតនៅក្នុង និងគ្រប់សាខារបស់មជ្ឍមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល (ACE) ទាំងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប តាមរយៈ 077 667 122 ឬ www.idp.com/cambodia/ ៕Ph