​ ​ ​ ​លង់ទឹក​ស្ទឹង​សង្កែ​ពីរ​ថ្ងៃ​ទើប​ប្រទះឃើញ​សព​អណ្តែត​មក​ទើរ​មាត់ច្រាំង​

1040
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​មានការ​ភ្ញាក់ផ្អើល​ដោយមាន​គរ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​មក​ទើរ​នៅ​មាត់ច្រាំង​ស្ទឹង​ត្រើយ​ខាងលិច​ផ្នែក​ខាងត្បូង​ស្ពានថ្ម​ចាស់​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ប៉ុន្តែ​មិនមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ទេ​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៥​ៈ​៤៥​ល្ងាច​នៅ​ស្ទឹង​សង្កែ​ក្រុមទី​៧​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​មាន​ករណី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្ត​ស​ញ្ញណ​អាយុ​ប្រហែល​៥៣​ឆ្នាំ​បាន​ចុះ​ងូតទឹក​ស្ទឹង​សង្កែ​ខណៈពេល​ទឹក​កំពុង​ជន់​ហើយ​ក៏បាន​លង់ទឹក​បាត់​តែម្ដង​។

លុះ​នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០៧​ទើប​ឃើញ​សព​ជនរងគ្រោះ​ដែល​លង់ទឹក​នោះបាន​អណ្ដែត​ឡើង​នៅត្រង់ចំណុច​មាត់ច្រាំង​ត្រើយ​ខាងលិច​ផ្នែក​ខាងត្បូង​ស្ពានថ្ម​ចាស់​ចំណុច​អាហារ​ដ្ឋា​ន​រី​វើ​សាយ​ស្ថិតក្នុង​ភូមិ​កម្ម​ករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​
ក្រោយ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច​បាន​ប្រគល់ជូន​អាជ្ញាធរ​ភូមិ​សង្កាត់​យកទៅ​វត្ត​កំផែង​បូជា​តាម​ប្រពៃណី​តាម​បញ្ជា​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ជនរងគ្រោះ​អណ្តែត​មក​ទើរ​មាត់ច្រាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម