ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបាន ទទួល ព័ត៌មាននិងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បាន ស្រាវ ជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥ នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បី ចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទ ក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួនប្រាំក្រុមហ៊ុន ព្រមទាំ ងផ្អាក អាជីវកម្ម និងបន្តស្រាវជ្រាវបួនក្រុមហ៊ុន។ ក្នុងចំណោមពាក្យ បណ្តឹង ដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិន ច្បាស់លាស់។
ការបញ្ជាក់នេះ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយ បើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែល អះអាង ថាបានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសបុករបស់ខ្ញុំ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ។សម្ដេចបន្តថា មកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹង នានា ចំនួន ៧០៧ករណី, បានស្រាវជ្រាវរកឃើញ ៤៤៥ករណី .មានជនបរទេសចំនួន ១.០៤៥នាក់. បានឃាត់ខ្លួន ជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មានបួន សញ្ជាតិ ដើម្បី ចាត់វិធានការតាមនីតិវិធីច្បាប់, បានបិទក្រុមហ៊ុន ដែលពាក់ព័ន្ធបទល្មើស ចំនួនប្រាំក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវបួនក្រុមហ៊ុន។

សម្ដេចក្រឡាហោមបានថ្លែងបន្តថា ក្នុងចំណោមពាក្យ បណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌ មាន មិនច្បាស់លាស់។

សម្តេចក្រឡាហោមបាមបន្តថា ឆ្លងតាមប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមានសមត្ថកិច្ច កម្ពុជា បានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោង នៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការ ខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ។ដោយពិនិត្យ ឃើញ ភាព ស្មុគស្មាញនៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើ ប្រាស់ពលកម្ម បរទេសមិនស្របច្បាប់នៅតាមទីតាំងទាំងនោះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំនូវយន្តការពីរ ទៀត ដើម្បីជួយ គាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានបង្កើតនូវ ក្រុម ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងគណៈកម្មការអន្តរក្រសួងជំរុញនិង ត្រួតពិនិត្យ ការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ព្រម ជាមួយ នេះ ក្រសួងមហាផ្ទៃបានសហការ ជាមួយក្រសួង ការងា រនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុង កាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរកឃើញជនបរទេស ដែលធ្វើការ នៅកាស៊ីណូនេះជាង ៣.៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមាន ប័ណ្ណការងារនិងសៀវភៅការងារ ត្រឹម ត្រូវស្របច្បាប់៕សរន-PC