ដាក់​ផែនការ​ការពារ​សន្តិសុខ​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​នៅពេល​បោះឆ្នោត​ថ្ងៃទី​២៩​ខែកក្កដា​

928
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ប្រចាំខែ​កក្កដា​ឆ្នាំ​២០១៨​ស្តីពី​”​ការងារ​ការពារ​សន្តិ​សុខ​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​នៅពេល​កំពុង​បោះឆ្នោត​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​” ។​
​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ថា​៖​កិច្ចប្រជុំ​នេះ​ធ្វើឡើង​គឺ​ដើម្បី​រំលឹក​ដាស់តឿន​ឱ្យ​អាជ្ញាធរ​សង្កាត់​និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ក្នុង​ខណ្ឌ​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កិច្ចការពារ​សន្តិសុខ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​នានា ។​
​ក្នុងនោះ​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀតថា​៖​តាម​ការពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ក្នុងអំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ ហើយ​កិច្ចការងារ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ នឹង​ធ្វើឱ្យ​បានល្អ​ថែមទៀត សំដៅ​ធ្វើយ៉ាងណា​បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម