ដោយៈ(តារារិទ្ធ)ភ្នំពេញ៖ប្រមុខរាជរដ្ឋា ភិបាលកម្ពុជានិងឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាបានបានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួមរៀបចំពិនិត្យបង្គោលព្រំដែននិងបោះបង្គោលព្រំដែនឡើងវិញព្រមទាំងការដោះមីនចេញពីព្រំដែនដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាងក្នុងការចេញចូលរកស៊ីនិងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋនិងការឆ្លងកាត់ទំនិញជាពិសេសដោយចាត់ទុកការបើ កច្រកព្រំដែនស្ទឹងបត់គឺត្រូវធ្វើឱ្យលឿនហើ យច្រកផ្សេងៗទៀតក៏ត្រូវជំរុញបើកដោយពុំរង់ចាំកាលកំណត់ព្រំដែននោះទេ។

ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសមរវាងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោ កបណ្ឌិត ឆឺតកៀត អាត់ថាក័រ (H.E Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មីប្រចាំនៅកម្ពុជានៅវិមានសន្តិ ភាពនៅថ្ងៃទី២០មករាឆ្នាំ២០២៣ ។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយ ករដ្ឋមន្ត្រីមានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានថានៅក្នុងជំនួបនេះលោកឯកអគ្គរាជ ទូតថ្មីរបស់ថៃបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​យ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី ។

លោក ឆឺតកៀត អាត់ថាក័រ ក៏បានសន្យាថា នឹងខិតខំព្យាយាមបំពេញការងារក្នុងនាម ឯកអគ្គរាជទូតថ្មីរបស់ថៃដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃឲ្យកាន់ តែរីកចម្រើននិងរឹងមាំថែមទៀត​។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្ដែងក្ដីរីករាយចំពោះទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មរវាងប្រទេសទាំងពីរដែលការកើនឡើងគួរឲ្យកត់សម្គាល់ទោះបីជាមានការរាតត្បា តជំងឺកូវីដ-១៩ ក៏ដោយ។

នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទេ​វ​ហេ​តុឆេះ​កាស៊ីណូនៅក្រុង​ប៉ោយប៉ែ តតកាលពីពេលថ្មីៗនេះដែលបានបណ្ដាលឲ្យប្រជាជនថៃមួយចំនួនទទួលរងគ្រោះថ្នា ក់ដល់អាយុជីវិត។

សម្ដេចតេជោ ហ៊ុន​ សែន ចាត់ទុកឧបទ្ទេ​វ​ហេ​តុនោះជាបទពិសោធន៍មួយហើយសម្ដេ ចចង់ឲ្យមានកិច្ចព្រមព្រៀងសមយុទ្ធឆ្លង ដែនរវាងប្រទេសទាំងពីរដើម្បីសហការគ្នា ទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃគ្រោះទឹកជំនន់និងគ្រោះមហន្ដរាយធម្មជាតិផ្សេងទៀ ត ។

លោក ស្រ៊ី ថាមរ៉ុង បានឲ្យដឹងទៀតថាជា មួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏ បានឯកភាព និង បានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេគឺ ថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមកដោយ យោងទៅលើការស្ម័គ្រចិត្ត ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះភាគីថៃដែលបានជំរុញការវិនិយោគការបណ្តុះបណ្តាលធនធានមនុស្សនិងអរ គុណដល់ព្រះអង្គម្ចាស់ក្សត្រី សុរិនថន ដែលបានផ្ដល់អាហារូបករណ៍និងការហ្វឹក ហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាលនៅខេត្តកំពង់ធំនិងពូនភ្នំនៅខេត្តកំពង់ស្ពឺផង ដែរ ៕