ដោយៈទេពកង្រី/កំពង់ឆ្នាំង ៖ ស្រ្តីវ័យ៦៧ឆ្នាំម្នាក់បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងលើកំណាត់ផ្លូវក្រាលក្រួសក្រហមនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីគោយន្តច្នៃជាម៉ាស៊ីនកិនស្រូវបើកលឿនហើយរេចង្កូត បុកពេញទំហឹង ក្នុងពេលស្រ្តីរូបនេះឈរនៅលើចិញ្ចើមផ្លូវ។ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៣ ។
អធិការនគរបាលស្រុកទឹកផុសលោកវីរៈសេនីយ៍ឯក ខេម វិបុល បានឱ្យដឹងថា គោយន្តកែច្នៃកិនស្រូវមួយគ្រឿងពណ៌បៃតងខ្ចីពុំមានស្លាកលេខបើកបរដោយឈ្មោះ ឌុច សៅលី ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅក្នុងភូមិស្រងែ ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គោយន្តបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលចង្កូតទៅបុកស្ត្រីវ័យចំណាស់ដែលកំពុងឈរឈ្មោះ កែ ចិនអាយុ៦៧ឆ្នាំព្រោះរស់នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ស្រ្តីរងគ្រោះឈរខាងស្ដាំ។ បន្ទាប់ពីបុកស្រ្តីនោះរួច គោ
យន្តមិនអស់ល្បឿនជ្រុលធ្លាក់ទៅម្ខាងផ្លូវ។
អ្នកបើកបរគោយន្តត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួននៅកន្លែងកើតហេតុរួមនិងវត្ថុតាងនាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកទឺកផុស៕srn