ប្រែ​សម្រួលៈ​បំណង​(​បំណង​)៖ រុស្ស៊ី​អះអាងអំពីការវាយ​ដណ្តើមបាន​ភូមិ​មួយ​នៅក្នុង​ការ​វាយ​រុលទៅមុខ​ដ៏​តានតឹង​រយៈពេល​រាប់​ខែ​របស់​ខ្លួន​ឆ្ពោះ​កាន់​ទីក្រុង​បា​ឃ្មុត​(Bakhmut)​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក​អ៊ី​ហ្គ័​រ កូណា​សេន​កូវ​(Igor Konashenkov)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ភូមិ​គ្លី​សជី​អ៊ីវ​កា​(Klishchiivka)​នៅ​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​បា​ឃ្មុត ត្រូវបាន​«​រំដោះ​»​។​

​ផែនទី​បង្ហាញ​តំបន់​ដែល​ទាហាន​រុស្ស៊ី​វាយប្រហារ​

​ទោះជា​យ៉ាងណា​ការអះអាង​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រភព​ឯករាជ្យ​ណាមួយ​ទេ​និង​មន្ត្រី​អ៊ុយ​ក្រែនក៏​មិន​បាន​ឆ្លើយប​ញ្ជាក់​ភ្លាមៗ​ចំពោះ​ការសាកសួរ​របស់​អ្នកសារព័ត៌មាន​ដែរ​។​

​ការចាប់យក​ភូមិ​គ្លី​សជី​អ៊ីវ​កា​គ្រាន់តែ​ជាការ​ទម្លុះទម្លាយ​ការ​ប្រទាញប្រទង់​គ្នា​តូច​មួយ តែ​វិមាន​ក្រឹម​ឡាំង​ស្រេកឃ្លាន​នឹង​ដំណឹង​ល្អ​មកពី់​សមរភូមិ​បន្ទាប់​ពីខ្លួន​​ជួប​បរាជ័យបន្តបន្ទាប់​អស់​រាប់​ខែ​។​

​តាមពិត​ក្រុង​បា​ឃ្មុត​ទេ​ដែល​ជា​រង្វាន់​ធំ​ជាង​។​វា​អាច​អនុញ្ញាត​អោយ​រុស្ស៊ី​រារាំង​ផ្លូវ​ផ្គត់ផ្គង់​របស់​អ៊ុយ​ក្រែន​នៅ​ប៉ែក​ខាងកើត​និង​គំរាម​បណ្តា​ទីក្រុង​ដែល​អ៊ុយ​ក្រែន​កំពុងកាន់កាប់​ដទៃ​ទៀត​នៅ​តំបន់​ជុំវិញ​។​

​សង្គ្រាម​នេះ​ជា​ទូទៅ​នៅ​ទ្រឹង​ដោយសារ​រដូវរងារ​ធ្លាក់​ទឹកកក លើកលែង​តែ​ចំណុចក្តៅ​ខ្លះ​ដូចជា​បា​ឃ្មុត​និង​ទីប្រជុំជន​សូ​ឡេ​ដា​(Soledar)​ក្បែរ​នោះ​។​កងកម្លាំង​រុស្ស៊ី​នៅ​បន្ត​បាញ់​ផ្លោង​ពី​ចម្ងាយ​ដាក់​គោលដៅ​អ៊ុ​យក្រែន ដោយ​ត្រូវ​ចំ​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​និង​តំបន់​ជន​ស៊ីវិល​រស់នៅ​។​

​នៅ​ថ្ងៃ​សុក្រ​ទី​២០​មករា ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា យ៉ាងហោច​ណាស់​ជន​ស៊ីវិល​ប្រាំ​នាក់​ត្រូវបាន​សម្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​និង​ប្រាំមួយ​នាក់​ទៀត​រងរបួស នៅពេល​កងកម្លាំង​រុស្ស៊ី​បាញ់​ផ្លោង​ដាក់​តំបន់​ចំនួន​ប្រាំពីរ​នៅ​ភាគខាងត្បូង​និង​ខាងកើត​អ៊ុ​យក្រែន​។​ក្នុង​ពេល​ជាមួយគ្នា ទាហាន​អ៊ុយ​ក្រែន​បាន​វាយ​រុញច្រាន​ការវាយប្រហារ​របស់​រុស្ស៊ី​នៅក្បែរ​ភូមិ​ជាច្រើន​នៅ​តំបន់​ដូណិត​សខ៍និង​តំ់បន់​លូ​ហានស​ខ៍​ភាគ​ខាង​តើ​ត​។​

​នៅ​ថ្ងៃ​២០​មករា​នេះ​ដែរ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​សុំ​អង្វរ​សម្ពន្ធមិត្ត​លោកខាងលិច​អោយ​បញ្ជូន​រថក្រោះ​ដែល​លោក​ថា​នឹង​ជួយ​វាយ​ទម្លុះ​ខ្សែត្រៀម​រុស្ស៊ី ។​ពួក​រដ្ឋមន្ត្រី​ការពារជាតិ​លោកខាងលិច​កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​អាល្លឺម៉ង់​អំពី​ការផ្តល់​ជំ​នួយ​យោធា​ដល់​អ៊ុ​យក្រែ​ន​។​

​អង់គ្លេស​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​Challenger 2​ដល់​អ៊ុ​យក្រែន​។​

​លោក​ហ្សេ​ឡេន​ស្គី នឹង​អំពាវនាវ​អោយ​សម្ពន្ធ​បង្កើន​សម្ពាធ​លើ​អាល្លឺម៉ង់​ដើម្បី​អោយ​រដ្ឋាភិបាល​ទីក្រុង​ប៊ែរ​ឡាំង​អនុញ្ញាតអោយ​គេបញ្ជូន​រថក្រោះ​ប្រយុទ្ធផលិតនៅអាល្លឺម៉ង់​ធុន​Leopard 2 ទៅកាន់​អ៊ុ​យក្រែន​។​បើ​តាម​មេដឹកនាំ​អ៊ុយ​ក្រែន​រូបនេះ «​រុស្ស៊ី​កំពុង​ប្រមូលផ្តុំ​កម្លាំង​ឡើងវិញ បណ្តុះបណ្តាល​ទាហាន​ឡើងវិញ​និង​កំពុង​ព្យាយាម​បំពាក់​គ្រឿង​សព្វាវុធ​ឡើងវិញ​។​ពេល​នេះ​មិនមែន​ជា​ពេល​ត្រូវ​បង្អែរ​បង្អង់​ក្នុង​ការបញ្ជូន​សព្វាវុធ​មក​អោយ​កង​កម្លាំង​អ៊ុយ​ក្រែនទេ​»៕

​ហ្សេ​ឡេន​ស្គី សុំ​អោយ​សម្ពន្ធ​មិន​បញ្ជូន​សព្វាវុធ​មក​អោ​យ​កងកម្លាំង​របស់​លោក​អោយ​បាន​លឿន ពីព្រោះ​ពេលនេះ​រុស្ស៊ី​កំពុង​ប្រមូល​កម្លាំង​និងបំពាក់អាវុធ​ជាថ្មី​

​អ៊ុយ​ក្រែន​កំពុង​ស្វះស្វែង​រក​រថ​ក្រោះ​ប្រមាណ​៣០០​គ្រឿង​ដើម្បី​ខ្លួន​អាច​វាយបក ដោយ​រួម​ទាំង​រថក្រោះ​ផលិត​នៅ​អាល្លឺម៉ង់​Leopard 2​ដែល​ប្រទេស​អឺរ៉ុប​មួយចំនួន​ប្រើ​