ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានលើកឡើងថាៈ មានប្រទេស និងស្ថាប័នចំនួន ៨ នឹងគាំទ្រដល់កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។
លោក នេត សាវឿន បានបន្ដថាៈ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ គណ:កម្មការសណ្ដាប់ធ្នាប់ និងសន្ដិសុខ បានធ្វើការពង្រីកវិសាល ភាព ទំនាក់ទំនងសហប្រតិបត្តិការ យ៉ាងទូលំទូលាយ ជាមួយបណ្ដាប្រទេស ស្ថាប័នជាដៃគូ ដោយបានទទួលការឝាំទ្រពី៖
១-មានប្រទេស និងស្ថាប័នចំនួន៨ ផ្ដល់កិច្ចសហប្រតិបត្តិការ ដល់កិច្ចការពារ សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នៅកម្ពុជា រួមទាំងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានជាអាទិ៍ ប្រទេសអូស្ដ្រាលី ចិន ជប៉ុន វៀតណាម ស្ថាប័ន Interpol ស្ថាប័ន FBI និង ASEANAPOL។ ប្រទេសជប៉ុន ចិន និង វៀតណាម បានផ្ដល់ឧបករណ៍ សម្ភារ:បច្ចេកទេស ប្រើឲ្យកិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់។ FBI បានធ្វើការផ្លាស់ប្ដូរ បទពិសោធន៍ តាមរយៈការបញ្ជូនរូបភាព និងសម្លេងពីចម្ងាយ។ នគរបាលសឹង្ហបូរី ក្រសួងនគរបាលវៀតណាម និងក្រសួងសន្ដិសុខសាធារណៈចិន បានផ្ដល់ទីប្រឹក្សា និងអ្នកជំនាញឯកទេស រួមទាំងគ្រូបង្គោល មកចូលរួមផ្ដល់យោបល់ ផ្លាស់ប្ដូរបទ ពិសោធន៍ ជាមួយការបណ្ដុះ បណ្ដាល ជំនាញអន្តរាគមន៍ ជំនាញការពារផ្ទាល់ និងអមក្បួន។
២-បានបញ្ជូនគណៈប្រតិភូ ទៅសង្កេតការណ៍ និងដកស្រង់បទពិសោធន៍ការងារ ការពារសន្ដិសុខ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កន្លងមក។
៣-បានពង្រឹងយន្តការទំនាក់ទំនងពត៌មាន ជាមួយប្រទេស និងស្ថាប័នជាដៃគូ សហប្រតិបត្តិការ ក្នុងនិងក្រៅតំបន់ ដើម្បីប្រមូលព័ត៌មានសន្ដិសុខ បម្រើឲ្យ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ៕/V
លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា