អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួនប្រាំត្រូវបានបិទ។នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ប្រាំក្រុមហ៊ុននេះ រួមមាន៖១. ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.),២. ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD),៣. ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.),៤. ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL)និង
៥. ការីទេសចរណ៍ មេរុ ធួរ (MERU TOUR) ។