ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ជើងហោះហើរប្រហែល ២៤០ ពីប្រទេសចិនមកថៃរំពឹងកើតឡើងអំឡុងបុណ្យចូលឆ្នាំចិនពីថ្ងៃទី១៩-២៥មករាខែកុម្ភៈ ឬ ប្រហែល ៣៤ ជើងក្នុងមួយថ្ងៃដោយជួយជំរុញយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ នេះបើយោងតាមក្រុមហ៊ុន Aeronautical Radio of Thailand Ltd (Aerothai)។
ប្រធានក្រុមហ៊ុន Aerothai លោក នូផាស៊ីត ចាក់ភីតាក់ (Nopasit Chakpitak) បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធររំពឹងជើងហោះហើរមកដល់និងចាកចេញចំនួន១៨ផ្អែកលើកាលវិភាគហោះហើរធម្មតា បូកទាំងជើងហោះហើរបន្ថែមចំនួន ១៦ ជើង (មិនរាប់បញ្ចូលជើងហោះហើរដឹកជញ្ជូន)។
លោកបន្ថែមថា អំឡុងរយៈពេល៧ថ្ងៃនេះ អាកាសយានដ្ឋានសុវណ្ណភូមិរំពឹងទទួលជើងហោះហើរចំនួន ៧៥ ជើង ឬ ១១ ជើងក្នុងមួយថ្ងៃ អាកាសយានដ្ឋានដនមឿងទទួល ៥២ ជើង អាកាសយានដ្ឋានភូកេត ៧៨ ជើង និងអាកាសយានដ្ឋានឈៀងម៉ៃ ៣៥ ជើង។
លោកនូផាស៊ីតនិយាយថា ក្នុងខែមករាឆ្នាំនេះ ក្រុមហ៊ុន Aerothaiព្យាករណ៍ថា ជើងហោះហើរ ១.១៦០ ជើងពីចិន ឬ ៣៧ ជើងក្នុងមួយថ្ងៃនឹងចូលមកថៃ។ នេះគឺធ្លាក់ចុះ ៩១ ភាគរយពីចំនួន ១២.២០៩ ជើង ឬ ៣៩៤ ជើងក្នុងមួយថ្ងៃក្នុងខែមករា ឆ្នាំ ២០១៩។
លោកព្យាករណ៍ថានឹងមានជើងហោះហើរ ៣៦.៨៩៦ ជើងពីចិនក្នុងឆ្នាំនេះ គឺច្រើនជាងឆ្នាំមុនពីរដង។ លោកបានបន្ថែមថា ចំនួនជើងហោះហើរពីចិននឹងឈានដល់កម្រិតមុនកូវីដនៅឆ្នាំក្រោយ៕
ភ្ញៀវចិនសម្រុកមកលេងថៃអំឡុងបុណ្យចូលឆ្នាំចិន