ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បាននិយាយកាលពីថ្ងៃសុក្រទី២០មករាថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ១២.០០០ ឬ ៦ភាគរយនៃកម្លាំងការងាររបស់ខ្លួន។
នៅក្នុងកំណត់ហេតុមួយទៅកាន់បុគ្គលិក នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក ស៊ុនដា ពិឆៃ (Sundar Pichai)បាននិយាយថាក្រុមហ៊ុនបានពង្រីកចំនួនបុគ្គលិកយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “សម្រាប់ការពិតនៃសេដ្ឋកិច្ចខុសពីអ្វីដែលយើងប្រឈមមុខសព្វថ្ងៃនេះ”។
លោកបាននិយាយថា “ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តដែលនាំយើងមកទីនេះ”។
ការកាត់បន្ថយការងារនេះប៉ះពាល់ដល់ក្រុមនានានៅទូទាំងក្រុមហ៊ុន រួមទាំងក្រុមជ្រើសរើសបុគ្គលិកនិងក្រុមមុខងារសាជីវកម្មមួយចំនួន ក៏ដូចជាក្រុមវិស្វកម្ម និងក្រុមផលិតផលមួយចំនួនផងដែរ។
Googleបាននិយាយថា ការបញ្ឈប់បុគ្គលិកគឺមានលក្ខណៈសកល ហើយប៉ះពាល់ដល់បុគ្គលិកអាម៉េរិកភ្លាមៗ។
នៅសហរដ្ឋអាម៉េរិក ជាកន្លែងដែលក្រុមហ៊ុន Alphabet បានផ្ញើអ៊ីមែលទៅបុគ្គលិកដែលរងផលប៉ះពាល់រួចហើយនោះបុគ្គលិកនឹងទទួលបានប្រាក់ដំណាច់ការងារនិងការថែទាំសុខភាពរយៈពេលប្រាំមួយខែក៏ដូចជាជំនួយផ្នែកអន្តោប្រវេសន៍ផងដែរ។
លោកពិឆៃនិយាយថា នៅក្រៅប្រទេស ការជូនដំណឹងអំពីការបញ្ឈប់ការងារនឹងចំណាយពេលយូរជាង ដោយសារច្បាប់ការងារនិងការអនុវត្តក្នុងស្រុក៕
ក្នុងចំណោមបុគ្គលិក ១២.០០០ នាក់ដែលត្រូវកាត់ចេញ រួមមានខ្លះនៅនឹងត្រូវជម្រុះពី Google