ដោយ:សុខុម/ស្ទឹងត្រែង:គ្រោះថ្នាក់រវាងគោយន្តកន្ត្រៃបុកជាមួយម៉ូតូសណ្ដោងរឺម៉កបណ្ដាលឱ្យមនុស្ស ៥នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង ៥:៤៥នាទីយប់ថ្ងៃទី ២០ខែមករាឆ្នាំ ២០២៣ នៅចំណុចប្រឡាយឫស្សីផ្លូវជាតិលេខ៩ចន្លោះបង្គោលម៉ែត្រលេខ៤៧៣.៤៧៤ស្ថិតនៅភូមិឃុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះ ដឿន នី ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ ញ៉ឺន ឃុំ ស្ដៅ ស្រុកសេសានរបួសធ្ងន់បើកបរពីទិសកើតទៅលិច។ក្នុងនោះមានអ្នករួមដំណើរ
ឈ្មោះ រស់ សាយ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិបាចុង សង្កាត់ ព្រះបាទ ក្រុងខេត្ត ស្ទឹងត្រែង របួសធ្ងន់។
ចំណែកភាគីអ្នកបើកបរគោយន្តកន្រ្តៃ
ឈ្មោះធី ពឿនភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំស្រុកថាឡាបរិវ៉ាត់បើកបរពីទិសលិចទៅកើត
របួសធ្ងន់។អ្នករួមដំណើរជាមួយគោយន្តកន្ត្រៃមានគ្នា៤នាក់
១/ ឈ្មោះ ហឿង ចាន់ដែង ភេទ ស្រី អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ
(របួសធ្ងន់)
២/ ឈ្មោះ ពឿន មិនា ភេទប្រុស អាយុ ៣ ឆ្នាំ(របួសស្រាល)
៣/ ឈ្មោះ ពឿន រតនៈ ភេទប្រុស អាយុ ១៤ ខែ
(របួសធ្ងន់)
៤/ ឈ្មោះ លីម ផល្លី ភេទស្រី អាយុ ៥៧ ឆ្នាំ (របួសស្រាល)
អ្នកទាំង៤នាក់មាន ទីលំនៅភូមិឃុំស្រុកថាឡាបរិវ៉ាត់។ជនរងគ្រោះទាំងសងខាងសរុប៧នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានអត់ដឹងទៀតថាតាមការចុះពិនិត្យនៅកន្លែងកើតហេតុសន្និដ្ឋានថា
គ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្ននិងប្រកាន់ស្ដាំ។
វត្ថុតាងរួមមានម៉ូតូសណ្ដោងរឺម៉កនិងគោយន្តកន្ត្រៃយកមករក្សាទុកបណ្តោះអាសន្ននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលថាឡាបរិវ៉ាត់ដើម្បីចាត់ការតាមនិតិវិធី៕