ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកស្ថិតនៅក្នុងអំឡុងថ្ងៃដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលរងក្រុមមនុស្សវាយប្រហារ ម្ល៉ោះហើយគប្បីប្រ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះទោះធ្វើអ្វីបើមានការប្រញាប់ប្រញាល់នោះតែងងាយឆាប់មានកំហុសនិងមានបញ្ហាមិនល្អច្រើនផង។

-កិច្ចការងារ៖ចំពោះការប្រកបការងារឯកជនឬរាជការក្តី បើមានឯកសារអ្វីគប្បីត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អចោទឡើង។ទាំងស្រ្តីបុរសបើមានណាត់ជួបនរណាម្នាក់គប្បីទៅមុនពេលវេលាទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទី កក់ក្តៅ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកអាចប្រកបការងារពេញដៃជើង ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរក្នុងថ្ងៃនេះវិញចំណូលចំណាយមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដងតែយ៉ាងណាបើលោកអ្នកមានគម្រោងចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកចង់ពឹងពាក់ និង ខ្ចីអ្វីមួយជាមួយអ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណា លោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ណាមួយឡើង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបញ្ហាការងារ និង ប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែងមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយមិនល្អនោះអាចទទួលរងបាត់បង់ប្រាក់កាស និងទទួលរងការបាត់បង់ប្រាក់កាសថែមទៀត។លោកអ្នកត្រូវគ្រប់គ្រងបញ្ហាប្រាក់កាសឱ្យបានល្អបើពុំនោះនឹងមានបញ្ហាចោទនៅថ្ងៃខាងមុខចៀសពុំរួចទៀតហើយ។

-កិច្ចការងារ៖ការប្រកបការងារក្នុងអំឡុងពេលនេះមានការត្រូវចំណាយលើបញ្ហាប្រាក់កាសច្រើន ដូចនេះត្រូវចេះថ្លឹងថ្លែង ហើយសន្សំសំចៃខ្លះទើបមិនជួបវិបត្តិនៅថ្ងៃខាងមុខ។

-ការធ្វើជំនួញ៖ ការប្រកបមុខជំនួញជួបបញ្ហាលំបាក និង ការ រកប្រាក់ចំណូលខ្សត់ខ្សោយជាងសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័នស្នេហាប្រុសស្រីថ្ងៃនេះវិញពុំសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយនិងងាយកើតរឿងបែកបាក់ថែមទៀត៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។

-កិច្ចការងារ៖ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះចូរប្រយ័ត្ន ដោយមិនត្រូវប្រើអារម្មណ៍តប់ប្រម៉ល់ ឬអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយសម្រេចចិត្តក្នុងរឿងអ្វីមួយពីព្រោះថាងាយធ្លាក់ក្នុងគ្រោះបរាជ័យជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវច្រងេងច្រងេងឡើយព្រោះថាផលអាក្រក់ៗនោះងាយកើតមានជាងសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណង ហើយទីបំផុតកើតមានរឿងមើលមុខគ្នាមិនសូវចំថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកគិតចង់ធ្វើអ្វីគប្បីប្រញាប់រួសរាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ទោះបីយ៉ាងណាសម្រាប់ស្រ្តីនៅក្នុងពេលនេះមុនធ្វើអ្វីគប្បីប្រយ័ត្នប្រយែងនិងគិតឱ្យលម្អិតលម្អន់ទើបមិនជួបគ្រោះចាញ់បោកគេ។

-កិច្ចការងារ៖ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពីព្រោះឃើញថាផលដែលឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានជម្លោះ ហើយមានការស្រុះស្រួលគ្នារវាងស្វាមីភរិយាឡើងវិញនោះមិនថាការជួញទីជិតឆ្ងាយយ៉ាងណាក្តីតែងមានភាពកាក់កបប្រពៃដោយអាចប្រមូលភោគផលចំណេញចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានអ្វីល្អក់ករឬបញ្ហាចូលមករារាំងនាំពិបាកដោះស្រាយនោះដែរ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅក្នុងអំឡុងពេលនេះលោកអ្នកខ្លះទោះមានការ សុខទាំងកាយ សប្បាយទាំងចិត្ត ពិតមែនតែការតានតឹងអារម្មណ៍នោះក៏មានច្រើនដែរ។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារ ស្រ្តីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តច្រើនដោយសារតែការធ្វើអ្វីមួយតែងមិនឆ្លើយតបដូចគាប់បំណងសោះឡើយ។

-ការធ្វើជំនួញ៖អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់គួរសមបន្តិចវិញ ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕