ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖នាយកខាងចាក់ថ្នាំបង្ការនៅអង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃសុក្របានសរសើរចិនចំពោះការធ្វើអោយមានការរីកចំរើនយ៉ាងឆាប់រហ័សលើការចាក់វ៉ាក់សាំងកូវីដ១៩និងដូសជំរុញជូនមនុស្សវ័យចាស់ៗចាប់តាំងពីខ្លួនដកចេញការគ្រប់គ្រងជំងឺឆ្លងនេះដ៏តឹងរឹងកាលពីខែមុន។
ប្រជាជនចិនជាង១,៤លាននាក់ត្រូវបានចាក់វ៉ាក់សាំងបង្ការភាគច្រើនចាប់តាំងពីជំងឺនេះលេចចេញដំបូងនៅទីក្រុងអ៊ូហានកាលពីចុងឆ្នាំ២០១៩និងជាមួយនឹងវិធានការគ្រប់គ្រងកូវីដដ៏តឹងរឹង ចិនមានអ្នកឆ្លងនិងស្លាប់ដោយជំងឺនេះទាប បើធៀបនឹងប្រទេសផ្សេងៗ។តែចាប់តាំងពីពេលដកចេញវិធានការទប់ស្កាត់កូវីដដ៏តឹងតែងកាលពីខែធ្នូ ចិនបានជួបកំណើននៃការឆ្លងនិងស្លាប់យ៉ាងគំហ៊ុក។
ស្ត្រីវ័យចំណាស់ម្នាក់ចាក់វ៉ាក់សាំងកូវីដ១៩នៅភូមិមួយ ជាយក្រុងសៀងហៃកាលពីថ្ងៃ២១ធ្នូ ឆ្នាំ២០២២
កេត អូប្រាយអឹន(Kate O’Brien)នាយកខាងចាក់ថ្នាំបង្ការនៅអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហ្សឺណែវថា «ចិនកំពុងធ្វើអោយមានវឌ្ឍនភាពយ៉ាងធំក្នុងការចាក់វ៉ាក់សាំងកូវីដ១៩និងដូសជំរុញដល់មនុស្សចាស់»៕