ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះក្រោយមានហេតុការណ៍រលំបាក់ទឹកកកនៅខ្ពង់រាបទីបេត៍ ប្រទេសចិនត្រូវបានបញ្ចប់កាលពីថ្ងៃសុក្រក្រោយរកឃើញសាកសពមនុស្ស២៨នាក់។
ការបាក់ព្រិលទឹកកកនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារនៅច្រកចេញនៃរូងភ្នំមួយនៅទីបេត៍ភាគអាគ្នេយ៍។វានាំអោយកប់មនុស្សជាច្រើននៅក្នុងរថយន្តរបស់គេ។
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិនបានបញ្ជូនក្រុមឆ្លើយតបទៅកាន់តំបន់កើតហេតុនៅថ្ងៃបន្ទាប់។
បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួររាយការណ៍កាលពីថ្ងៃសុក្រ មនុស្សស្លាប់ក្នុងហេតុការណ៍បាក់ព្រិលទឹកកកនេះមានចំនួន២៨នាក់ហើយ«ប្រតិបត្តិការស្វែងរកនិងសង្គ្រោះបានបញ្ចប់ត្រឹមម៉ោង៥កន្លះល្ងាចថ្ងៃសុក្រ»។
ការបាក់ព្រិលទឹកកកនៅផ្លូវរូងភ្នំឌូអូស្យុងឡា(Duoxiongla)បង្កឡើងដោយខ្យល់បក់ខ្លាំងនិងសីតុណ្ហភាពកើនឡើងកាលពីថ្ងៃអង្គារ នេះបើតាមអ្នកជំនាញការប្រាប់សារព័ត៌មានស៊ីនហួរ។
ការបាក់ព្រិលទឹកកកកើតមានជាធម្មតានៅតំបន់ភ្នំហេមពាន្ត តំបន់ដែលសំបូរភ្នំខ្ពស់ៗគ្របដោយព្រិលទឹកកក។
កាលពីខែតុលា មនុស្សយ៉ាងហោចណាស់២៦នាក់បានស្លាប់នៅពេលពួកអ្នកឡើងភ្នំមួយក្រុមជាប់ក្នុងការបាក់ព្រិលទឹកកកនៅភ្នំមួយក្នុងរដ្ឋអ៊ុតតារ៉ាខាន់របស់ឥណ្ឌា៕
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិនបានបញ្ជូនក្រុមឆ្លើយតបទៅកាន់តំបន់កើតហេតុនិងបានរកឃើញជនរងគ្រោះដល់ជីវិត២៨នាក់កាលពីថ្ងៃសុក្រ