ក្មេង​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ត្រូវបាន​នាំ​ចេញមកក្រៅ​ល្អាង​អស់ហើយ​

3249
ចែករម្លែក
  • 82
    Shares

​ក្មេងប្រុស​១២​នាក់​និង​គ្រូបង្វឹក​របស់គេ​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ល្អាង​រូងភ្នំ​ដែល​ជន់​លិច​នៅ​ថៃ​ខាងជើង ដោយ​បញ្ចប់​ហេតុការណ៍​អាក្រក់​មួយ​ដែល​បានអូសបន្លាយ​​ពេល​ជាង​២​សប្តាហ៍​។​

​កងទ័ពជើងទឹក​បាន​និយាយ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ថា ក្មេងប្រុស​៤​នាក់​និង​គ្រូ​របស់គេ​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​មានការ​ជួយសង្គ្រោះ​ពីរ​ទៀត​នៅ​ពីរ​​ថ្ងៃ​មុននេះ​។​គេ​នៅ​រង់ចាំ​គ្រូពេទ្យ​ម្នាក់​និង​ទាហានជើងទឹក​៣​នាក់​ដែល​បាន​ស្នាក់នៅ​ជាមួយ​ពួកក្មេងៗ​ដែល​បាន​ចេញពី​ល្អាង​ភ្នំ​រួចហើយ​។​

​ក្មេង​នៃ​ក្រុមបាល់ទាត់​យុវជន​នៃ​៨​នាក់​ត្រូវបាន​នាំចេញ​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​។​

​សូមបញ្ជាក់ថា ក្រុមបាល់ទាត់​នេះ​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​នេះ​ចាប់តាំងពី​ថ្ងៃ​២៣​មិថុនា បន្ទាប់ពី​ចូល​ផ្សងព្រេង​ក្នុង​ល្អាង​លេង​ក្រោយពី​ការហាត់​បាល់​​រួច ដោយសារ​ភ្លៀង​ខ្លាំង​នាំអោយ​ទឹក​ហូរ​ចូលក្នុង​ល្អាង​បិទ​រូង​ជាប់​៕ដោយ៖វាសនា

ឡានពេទ្យដឹកក្មេងទី៩ចេញពីមាត់ល្អាងកាលពីល្ងាចថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម