ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក អាន សុខឃឿន អនុរដ្ឋលេខាធិការ ត្រូវបានតែងតាំងជាអ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជំនួសលោក ជុំ សុន្ទរី ដែលត្រូវទទួលភារកិច្ចថ្មី។

សូមជម្រាបថា លោក អាន សុខខឿន គឺជាអតីតឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ហើយជាអតីតជាអគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕/V-PC