ដោយៈសុក្ខារិន / ពោធិ៍សាត់: លោក ចាន់ សុដាវ៉ាត់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំមេទឹក និងលោក ខៀវ ចែ អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបាកាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំមេទឹក ចំនួន ៤៣២ នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមេទឹក នៃស្រុកបាកាន ។

លោក ចាន់ សុដាវ៉ាត់ បានមានប្រសាសន៍ថាៈ សមាជិកថ្មីទាំង ៤៣២ នាក់ ក្នុងនោះស្រី ២១៥ នាក់ អាចចូលជាសមាជិកគណបក្ស ប្រជាជនកម្ពុជាបាន លុះត្រាតែមានអាយុ១៨ឆ្នាំឡើង មានសីលធម៌ គុណធម៌ សច្ចៈធម៌ និងភាពស្មោះត្រង់ អនុវត្តតាមលក្ខន្តិកៈ គោលនយោបាយ សេចក្ដីសម្រេច សេចក្ដីណែនាំ របស់គណបក្ស ព្រមទាំងច្បាប់និងសារាចរនានារបស់បក្សនិងរដ្ឋ។

លោក ចាន់ សុដាវ៉ាត់ បានបញ្ជាក់ថាៈ ឥឡូវ នេះ យើងទទួលបានសមាជិកថ្មីបន្ថែមទៀត ធ្វើឲ្យគ្រួសារគណបក្ស កាន់តែរីកធំធាត់ វេញគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាឈានឆ្ពោះទៅកាន់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ១០០%៕/V/R