ដោយៈ បជ័យ / បន្ទាយមានជ័យ: កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់​សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន ដល់កម្លាំងនគរបាលក្រោមឱវាទ។

កិច្ចប្រជុំនេះអនុវត្តន៍តាមបទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងយោងតាមផែនការការពារលេខ០០៣ ផ.ក របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះ ក៏បានត្រៀមកម្លាំងប្រចាំការ យាមល្បាត តាមទីប្រជុំជន និងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោងផងដែរ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីមេបញ្ជាការរង លោកនាយផ្នែក នាយប៉ុស្តិ៍សរុបចំនួន ២៥ នាក់ នៅទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ ក្រុងប៉ោយប៉ែត៕/V/R