ភ្នំពេញ៖ បច្ចេកវិទ្យាឌីជីថល និងបណ្តាញអ៊ីនធឺណិត បានក្លាយជាចលករបង្កើននូវផលិតកម្មការងារ ពាណិជ្ជកម្ម ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមក៏បានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ដោយជនខិលខូច ឬឧក្រិដ្ឋជន បានប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយក្នុងការប្រព្រឹត្តិអំពើល្មើស តួយ៉ាងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត អំពើឆបោកប្រាក់ អំពើលួចយកនូវទិន្នន័យ និងអំពើក្លែងអត្តសញ្ញាណជាដើម។
តើត្រូវធ្វើអ្វីខ្លះ ដើម្បីការពារខ្លួនលើបណ្តាញអ៊ីនធឺណិត?
ខាងក្រោមនេះ គឺជាវិធីសាស្ត្រចំនួន៨ ដើម្បីជួយបង្កើនសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត៖
១- ដំឡើង និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគក្នុងឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់ (តួយ៉ាង៖ ម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃ)
២- ដំឡើងកម្មវិធីជំនួយបន្ថែម និងធ្វើការកំណត់តួនាទីផ្នែកសុវត្ថិភាព (Enable Security Settings) តួយ៉ាង៖ Security Plugins ក្នុងកម្មវិធី Browsers ឬកម្មវិធីជញ្ជាំងភ្លើង (Firewall) ជាដើម
៣- ប្រើប្រាស់លេខសម្ងាត់ដែលពិបាកទស្សទាយ និងខុសៗគ្នា (Complex & Unique Passwords)
សម្រាប់គណនីអ៊ីនធឺណិត (ឧទាហរណ៍៖ គណនីអ៊ីម៉ែល គណនីហ្វេសប៊ុក គណនីតេឡេក្រាម។ល។)
៤- ដំឡើងកម្មវិធីផ្ទៀងផ្ទាត់ (Multi-factor Authentication) ការពារគណនីអ៊ីនធឺណិត
៥- ប្រុងប្រយ័ត្នការតភ្ជាប់ និងប្រើប្រាស់បណ្តាញអ៊ីនធឺណិតសាធារណៈ (Public Internet/WiFi) ដោយត្រូវប្រើប្រាស់កម្មវិធី VPN ឬបច្ចេកវិទ្យាកូដនីយកម្មជាជំនួយបន្ថែម (SSL/TLS)
៦- ដំឡើងលេខសម្ងាត់ (Passcode) ការពារឧបករណ៍បច្ចេកវិទ្យាដែលអ្នកកំពុងប្រើប្រាស់
៧- ធ្វើការចាកចេញ (Signout / Logout) ពីកម្មវិធីសហ្វវែរ ធ្វើការបិទតួនាទី “Save Password” និងលុប Cache ពីកម្មវិធី Browsers នៃឧបករណ៍បច្ចេកវិទ្យាដែលអ្នកបានប្រើប្រាស់រួមគ្នា
៧- ធ្វើការសិក្សាស្វែងយល់អំពីបច្ចេកទេសវិស្វកម្មបណ្តាញសង្គម និងការពារខ្លួនកុំឱ្យធ្លាក់ក្នុងល្បិចកលផ្សេងៗ
៨- ធ្វើការកំណត់ និងគាំពារព័ត៌មានឯកជនភាព (Privacy) លើកម្មវិធីបណ្តាញទំនាក់ទំនងសង្គម។
#Cybersecurity #Cybercrime #OnlineSafety #ITDepartment #MoI៕សរន
(ប្រភព នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ)