ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និង​ខេត្ត​ដុង​ថាប់ បន្ត​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​ច្រើន​វិស័យ​

​ដោយៈ ភ្នំ​ស្វាយ / ដុង​ថាប់​-​វៀតណាមៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បន្ត​ពង្រីក ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​ច្រើន​វិស័យ សំដៅ​ប​ម្រី​ផលប្រយោជន៍​នៃ​ភាគី​ទាំងពីរ ។​

​យោងតាម​ភាគី​ទាំងពីរ បានឱ្យដឹង​កាលពី​ថ្ងៃទី​២០ ខែមករា​ថាៈ គណៈប្រតិភូ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​គណៈប្រតិភូ​រដ្ឋបាល​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក ជា សុ​មេធី អភិបាលខេត្ត បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ លោក ផាម ធៀ​វ ងា (Pham Thiev Gnia) អនុ​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ខេត្ត​ដុង​ថាប់ លោក គៀវ ឆេ​ឡឹម អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដុង​ថាប់ ដើម្បី​ពង្រឹង ទំនាក់ទំនង មិត្តភាព ភាតរភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំងបី នៃ​ភាគី​ទាំងពីរ ។​