ចាប់បាន​មុខសញ្ញា​ឆក់​តាមផ្លូវ​២​នាក់​នៅ​ខណ្ឌ​សែន​សុខ​

1148
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្រុម​ជន​ដៃ​ស្អឹ​ត​ដែល​តែងតែ​ធ្វើ​សកម្មភាព ឆក់យក​ទ្រព្យសម្បត្តិ​អ្នកធ្វើដំណើរ​តាមផ្លូវ ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​នោះ​ត្រូវអស់​ល័​ក្ខ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ ពី​អ្នក​គ្រូពេទ្យ​ម្នាក់​បានសម្រេច​ហើយ តែ​រត់​មិន​រួច ត្រូវ​អ្នកគ្រូ​ពេទ្យ​នោះ​ជិះ​ម៉ូតូ​ប្រដេញ​តាម​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ដួល​ហើយ​ស្រែក​អោយគេ​ជួយ ចាប់​ជាប់​ម្នាក់ រីឯ​ម្នាក់ទៀត រត់​បាន​ប្រមាណ​១០០​ម៉ែត្រ ស្រែក​ផ្អើល​ពលរដ្ឋ​ចាប់​នាំ​ជួយ​ចាប់បាន​ទាំង​២​នាក់​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​១០០៣ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១​ឈ្មោះ យឿន សម្បត្តិ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​សិស្ស​ស្នាក់នៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ​។​ទី​២​ឈ្មោះ ភឿន ប្រចាក់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​សិស្ស ស្នាក់នៅ​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ចំណែក​ជនរងគ្រោះ ឈ្មោះ សេង វណ​កណ​ចាន់ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​មុខរបរ អ្នកគ្រូ​ពេទ្យ​។ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ា​កនិច ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-3985​។

​ចំណែក​ជន​ស្ស័​យ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-1769 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ឆក់​។​

​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ខណៈដែល កំពុង​ជិះ​ម៉ូតូ ធ្វើដំណើរ​តម​ផ្លូវ​១០០៣ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​ម៉ូតូ​មកដល់​ទន្ទឹម ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ម៉ាក iPhone 7plus ពី​ឃ្លប់​ម៉ូតូ​ខាងមុខ បានសម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច ភ្ល​មៗ ប្រដេញ​តាម​ទាន់​បំ​បុក ធ្វើអោយ​ម៉ូតូ​ជនសង្ស័យ​ដួល ហើយ​ធ​ក់មួយ​ជើង​បន្ថែម លោត​ចុះ​ចាប់​ក្របួច​កអាវ​បាន​ម្នាក់ ម្នាក់ទៀត​ឃើញ​មិន​ស្រួល ស្ទុះ​រត់​បាន​ប្រមាណ​១០០​ម៉ែត្រ ស្រែក​ផ្អើល ពលរដ្ឋ​ក្របួច​ជាប់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ទូរស័ព្ទដៃ​អោយទៅ​ជនរងគ្រោះ​វិញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម