ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២ (Camsoc) បានជំរុញបន្ថែម ដល់ការផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយ ចាប់ពីថ្ងៃទី២៥ មករា ២០២៣ ដែលជាថ្ងៃរាប់ថយក្រោយ ១០០ ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានមានប្រសាន៍ថាៈ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រមុខ Camsoc បានជម្រាបជូនលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឲ្យជំរុញការផ្សព្វផ្សាយ តាមទូរទស្សន៍ នូវស្ប៉តស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឲ្យបានជាអតិបរមា តាមដែលអាចធ្វើបាន។ រាល់កម្មវិធីទូរទស្សន៍ទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនប្រជាជនខ្មែរ និងអន្តរជាតិ ឱ្យបានច្រើន។
នេះជាការបង្ហាញឲ្យកាន់តែច្បាស់ថា កម្ពុជាបានត្រៀមខ្លួន រួចរាល់អស់ហើយ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ និម្មិតរូបនៃ ១០០ ថ្ងៃ គឺជាការផ្ញើសារទៅឝ្រប់ប្រទេស នៃសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាត្រៀមខ្លួនរួចរាល់ ( Cambodia is ready ) ដើម្បីស្វាគមន៍ដល់ប្រតិភូកីឡា ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាតំបន់នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ជំរុញឲ្យបំពាក់ប្រព័ន្ធអីុនធើណេត ឲ្យបានឝ្រប់ កន្លែង ក្នុងអំឡុងពេលប្រកួត ដែលនេះជាគន្លឹះសំខាន់ ក្នុងការផ្សព្វផ្សាយឲ្យកាន់ តែមានប្រសិទ្ធភាព នៅទូទាំងប្រទេស និងពិភពលោក។ បើគ្មានប្រព័ន្ធអីុនធើណេត គ្រប់គ្រាន់ទេនោះ ការផ្សព្វផ្សាយ ក៏មិនមានប្រសិទ្ធភាពដែរ៕/V
សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រមុខ Camsoc
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc