ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចាក
នាមសព្ទ
ឈ្មោះឈើតចសារជាតិមួយប្រភេទ សន្ដាននឹងជ្រែ តែដុះក្នុងទឹក, ស្លឹកប្រើប្រក់ផ្ទះ, ផ្លែខ្ចីប្រើបរិភោគបានដូចផ្លែត្នោតខ្ចី, ច្រើនមានសម្បូណ៌ នៅក្នុងដែនកម្ពុជាក្រោម
ស្លឹកចាក, ផ្លែចាក ។
កិរិយាសព្ទ
បែកគ្នា, ឃ្លាតពីគ្នា
ចាំដល់ផ្លូវបែកខាងមុខ សឹមយើងចាកគ្នា; តាំងពីខ្ញុំចាកអំពីភូមិកំណើតនេះទៅ ២០ ឆ្នាំហើយ ខ្ញុំទើបនឹងបានមកឃើញស្រុកវិញក្នុងថ្ងៃនេះឯង ។
អាយតនិបាត
ពាក្យប្រាប់ដំណើរចៀសស្រឡះ, វៀរលែងស្រឡះ លែងប្រព្រឹត្ត លែងធ្វើវិញទៀត, ចេញទៅហើយមិនមកវិញទៀត ឬមិនមានបំណងថានឹងបានមកទៀត
វៀរចាកទុច្ចរិត; ចេញចាកស្រុកកំណើតទៅកាន់បរទេសមិនបម្រុងនឹងវិលមកវិញ ។ គាត់ចេញចាកលោកនេះទៅកាន់បរលោក ២ ឆ្នាំហើយ (គាត់ស្លាប់ ២ ឆ្នាំហើយ) ។ ព. ផ្ទ. ពី, អំពី ។
ចេកទុំ
នាមសព្ទ
ឈ្មោះឈើសន្ដានវល្លិឡើងទ្រើង មានផ្កាក្រអូបតែក្នុងវេលាល្ងាច ។
ឈ្មោះត្រីឥតស្រកាពួកមួយ សន្ដានត្រីកញ្ចុះ ។
សត្វស្លាបពួកមួយ មានចំពុះក្រហម ។
ចេកទេស
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ សន្ដានល្មៀត, មានផ្កាល្អ ពណ៌ផ្សេងៗ តែផ្កាឥតក្លិន (មានច្រើនបែប) ។
ច្រាច់
នាមសព្ទ
ឈ្មោះស្មៅទឹកមួយប្រភេទ ច្រើនដុះតែក្នុងថ្លុក, ត្រពាំង, វាលស្រែ សន្ដាននឹងស្របាល នឹងត្រកៀត តែដើមតូចៗជាង, ប្រើជាបន្លែឬជាអន្លក់ក៏បានខ្លះ ។
ឆេះ
កិរិយាសព្ទ
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង
ភ្លើងឆេះព្រៃ, គោមឆេះហើយ ។
គុណសព្ទ
ដែលងាយដុត, ដែលឆាប់ទទួលភ្លើង
ឧសនេះឆេះល្អណាស់ ។
ព. ប្រ. កិ. ក្ដៅក្រហាយ, រោលរាល ក្នុងសន្ដាន សត្វលោកត្រូវភ្លើងទុក្ខភ្លើងកិលេសឆេះរង្គំជានិច្ច ។
ខឹងក្ដៅខ្លាំង, ក្ដៅចិត្តខ្លាំង
គាត់គ្រាន់តែឮគេនិយាយរឿងហេតុនោះប្រាប់ភ្លាម ក៏ស្រាប់តែឆេះច្រឡោតអ្នកណាអង្វរក៏មិនព្រម ។